ឃាត់ខ្លួនបុរសម្នាក់មកសួរនាំករណីប៉ុនប៉ងរំលោភមិនបានសំរេច

0

រាជធានីភ្នំពេញ៖ ករណីស្រីប្រកាន់ប្រុសប្រកែកមួយបានកើតឡើងផ្តើមចេញពីការផឹកស៉ីស្រវឹងហើយនិយាយផ្លែផ្កាផ្តោះផ្តងលេងសើច រហូតត្រូវបានសមត្ថកិច្ចនាំខ្លួនភាគីខាងប្រុសទៅសួរនាំ កាលពីវេលាម៉ោង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៦ ក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ក្បែរទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេរបាសាក់ ខណ្ឌចំការម៉ន ។ស្ត្រិីដែលជាជនរងគ្រោះមានឈ្មោះ ឈឺម ឈឿយ ភេទស្រីអាយុ៤២ឆ្នាំជាស្ត្រីមេម៉ាយកូន៤នាក់ ស្រី២នាក់ប្រុស២នាក់ មុខរបរមើលថែរចៅៗ មានទីលំនៅក្នុងការដ្ឋានសំណង់ខាងលើ និងមានទីលំនៅស្រុកសង្កែរ ខេត្តបាត់ដំបង ចំណែកបុរសសង្ស័យឈ្មោះ ទី យ៉ុនទីម អាយុ៣៣ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់ក្នុងការដ្ឋាន និងមានស្រុកកំណើតភូមិចុងព្រៃ ឃុំកំពង់ស្វាយស្រុកំពង់ស្វាយ ខេត្តកំពង់ចាម ។
ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹងតាំងតែពីល្ងាចហើយចេះតែមកក្បែរក្រែរគាត់និងនិយាយអោយតំលៃគាត់ពី ៥០០០រៀល រហូត២០០០០រៀល បើសិនជារូបគាត់យល់ព្រមគេងជាមួយជនបង្ក ។ ជនរងគ្រោះបានបន្តទៀតថា កាលពីលើកមុនៗជនបង្កតែងតែនិយាយអោយតំលៃគាត់របៀបលេងសើចធម្មតា តែលើកនេះវិញមិនមែនលេងសើចទេ ព្រោះជនបង្កនិយាយបណ្តើរដៃបើកមុងគាត់ស្ទាបបណ្តើរ ទោះជារូបគាត់ប្រាប់យ៉ាងណាក៏មិនចេញដែរ រហូតដល់គំរាមសំលាប់គាត់ថែមទៀតផង ទើបគាត់ស្រែកហៅអោយក្មួយប្រុសដែលដេកក្បែរនោះលឺ ផ្អើលឆោឡោតែម្តងទៅ ។ តែបើតាមសំដីជនបង្កវិញបានប្រាប់ថា រូបគេស្រវឹងហើយដើរមិនត្រង់ផ្លូវផង ទៅរំលោភមិចនិងកើត ហើយណាមួយរូបគាត់តែងតែនិយាយលេងបែបនេះជាញឹកញ៉យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំទាំងជនបង្កនិងជនរងគ្រោះមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ថែម បើកករណីនេះមិនធ្ងន់ធ្ងរទេ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងណែនាំជនបង្កកុះអោយធ្វើដូច្នេះទៀត ជៀសវាងមានទោសនៅថ្ងៃក្រោយ ៕photo_2016-12-09_06-49-32