ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ​តា​ពឿ​ន​ប្រចាំ​ស្រុក​បារាយ៍​ខេត្តកំពង់ធំ​អាង​ខ្លួន​ជា​ខ្សែ​អ្នកធំ​យក​ធ្វើ​ខ្នង​ដើម្បី​ដឹកឈើ​អាណា​ធិ​តេ​យ្យ​

0

កំពង់ធំ =ប្រជាពលរដ្នបានប្រាប់ថាឈ្មួញឈើដុះស្លែរឈ្មោះ តាពឿន និងកូន ជាច្រើននាក់ទៀត កំពុងតែអួតខ្លួនថាអញជាប់ខ្សែរអ្នកធំគ្មានមេព្រៃណាហ៊ានចាប់រថយន្ដរបស់ខ្លួនដែលកំពុងដឹកឈើនោះឡើយ តែហ៊ានចាប់និងអស់បុណ្យស័ក្កមិនខាន់ សម្ដីនេះបានធ្វើអោយ14971359_1892184234346286_1967183784_nសកម្មភាពដឹកឈើបានយ៉ាងរលូនយ៉ាងអាណាធិតេយ្យរហូតដល់សព្វថ្ងៃ តែបើប្រជាពលរដ្នវិញចាប់ផាកពិន័យតាមច្បាប់គ្មានក្ដីមេត្តា តើយុត្តិធម៍នៅទីណា។
តាមប្រភពពត័មានពីសមត្ថកិច្ចវិញបានប្រាប់ថា តា ពឿន បានកំពុងតែអាងខ្លួនជាស្ដេចក្រាញក្នុងទឹកដីឃុំកំពង់ថ្ម ស្រុកបារាយណ៍ ដែលគ្មានអ្នកណាហ៊ានដឹកឈើនោះឡើយក្រៅពីខ្លួន ទង្វើនេះបានកំពុងតែរឹះគន់មេព្រៃយ៉ាងចាស់ដៃ ជាពិសេស លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុក សណ្ដានដែលអសមត្ថភាពក្នុងការបង្ក្រាប់ ដេកស៊ីប្រាក់ខែរដ្ន អ្នកធ្វើការ មិនតែប៉ុណ្ណោះបើកដៃអោយឈ្មួញដឹកឈើយ៉ាងរលូន សង្ងំស៊ីលុយពុករលួយរបស់ឈ្មួនយ៉ាងសុខស្រួលមិនខ្វាយខ្វលពីការវិនាសហិនហោចព្រៃឈើឡើយ ទោះបីរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ការកាបបំផ្លាញព្រៃឈើយ៉ាងក៏ដោយ។
ពាក់ព័ន្ធនិងការចោតប្រកាន់នេះ តាពឿន ពុំហ៊ានបកស្រាយជាមួយនិងអ្នកសារពត័មានទេ ដោយសារយើងព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងតែពុំលើកទូស័ព្ទទាល់តែសោះនិង មិនហានប្រឈមមុខនិងការពិតឡើយ។
លោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្ដានបានមិនបានបកស្រាយជុំវិញការចោតប្រកាន់ក្នុងការបើកដៃអោយឈ្មួញដុះស្លែរដឹកឈើយ៉ាងរលូននេះបានទេ ដោយយើងព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងតែមិនលើកទូស័ព្ទមិនដឹងថាលោកមិនហ៊ានបកស្រាយការពិតចំពោះមុខឬយ៉ាងណា។
លោកតិប ញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បានប្រាប់ថា លោកនិងសហការជាមួយអ្នកសារពត័មានគ្រប់ពេល បើយោងតាមប្រសាសន៍ លោកអភិបាលខេត្តកំពង់ធំថា គ្មានការអាងខ្សែរ អាងខ្នងអ្នកធំយកមកកាង ឬដឹកជញ្ចូន អនុផលព្រៃឈើអ្វីទាំងអស់គឺត្រូវចាប់ធ្វើការតាមច្បាប់ទាំងអស់ ដូច្នេះបើជូបបទល្មើសឈ្មោះតាពឿន និងកូនចៅតាពឿន ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីលោកបញ្ចាអោយមន្ដ្រីលោកចាត់ការតាមច្បាប់ ទទឹងនិងនោះមហាជនក៏ដូចជាប្រជាពលរដ្ន ទទឹងចាំមើល ការចាត់វិធានការនេះមានប្រសិទញធិភាពដែរឬទេ៕ប៊ុន រិទ្ធី14971294_1892184211012955_659475519_n

14971359_1892184234346286_1967183784_n