ពិធីអង្គមីទ្ទិញ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ

0

មាន វណ្ណតារា

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦  រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំអង្គមីទ្ទិញ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ។img_20161109_110333
ពិធីរំលឹកខួបនេះ បានធ្វើឡើងនៅរង្វង់មូលវិមានឯករាជ្យខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ អង្គភាព មន្ទីរនានាជុំវិញខេត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឡើងមានប្រសាន៍ថា កម្ពុជាទទួលបាន ឯករាជ្យភាពពេញបរិបូរណ៍ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកម្ម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ)។img_20161109_110349 ព្រះអង្គជាព្រះរាជបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ពោរពេញដោយបទពិសោធន៍កំពូល ទ្រង់មានព្រះតម្រិះរិះរកដំណោះស្រាយបញ្ហាកម្ពុជា ប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងសិល្បវិធីស្របតាមមាគា៌ដ៏ត្រឹមត្រូវ នៃព្រះពុទ្ធសាសនា ធ្វើឲ្យកម្ពុជាទទួលយកបានដោយស្ងប់ចិត្ត ស្ងប់អារម្មណ៍ រួមរស់ជាមួយមហាគ្រួសារតែមួយ ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បន្តថា យើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយនូវការខិតខំ តស៊ូ ក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា  ឆ្នាំ១៩៥៣។ ក្រៅពីការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ព្រះអង្គទ្រង់បានបន្សល់ទុកនូវស្នាមព្រះហស្ថ ដល់កូន ចៅ ចៅទួត ជំនាន់ក្រោយបានយល់ដឹងពីគំរូព្រះវីរភាពរបស់ព្រះអង្គ ក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយទស្សពិធរាជធម៌ ព្រះបញ្ញាញាណភ្លឺស្វាង និងទេពកោសល្យ កសាងសន្តិភាព ស្ថេរភាព ជីវភាពនយោបាយ សាមគ្គីភាពជាតិ ឯកភាពជាតិរឹងមាំ កសាងអភិវឌ្ឍន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសុខដុមរមនា ទ្រង់ជាព្រះមហាបុរសរដ្ឋដ៏ឧត្តម។ ហើយនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានរៀបចំអញ្ជើញដល់គ្រួសារដែលមានគុណបំណាច់ គ្រួសារខ្វះខាត មកទទួលអំណោយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ហើយក៏សុំដឹងគុណចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់យើង ៕

img_20161109_110356img_20161109_110324img_20161109_110326img_20161109_110330img_20161109_110342img_20161109_110345