​ស្លាប់​ជាង​៤០​នាក់​ដោយ​ការផ្ទុះ​គ្រាប់ បែក​ពេល​កំពុង​ប្រកួត​បាល់ទាត់​នៅ នី​ហ្សេ​រី​យ៉ា​

0

VDEO ​សោកនាដកម្ម​មួយ​បានកើត​ឡើង​នៅ នី​ហ្សេ​រី​យ៉ា នៅក្នុង​ការប្រកួត​បាល់​ទាត់ ថ្នាក់ជាតិ​បណ្ដាលឱ្យមាន​មនុស្ស​ជាង ៤០​នាក់​បាត់​បង់ជីវិត ។ ​សារព័ត៌មាន News24 បាន​ផ្សព្វ ផ្សាយ​ថា “​បណ្ដា​យន្ដហោះ​ទម្លាក់​គ្រាប់ បាន​វាយលុក​ទៅលើ​ស្រុក​មូ​ប៊ី រដ្ឋ​អា​ដា ម៉ា​វ៉ា នាពេល​យប់ ។ ប្រភពព័ត៌មាន​ពី កម្លាំងយោធា​បានឱ្យដឹងថា ចំនួន​អ្នក ស្លាប់​មិន​ពិតប្រាកដ​នោះឡើយ ប៉ុន្ដែ សាកសព​ជាច្រើន​ត្រូវបាន​គេ​រកឃើញ នៅ​កន្លែង​លើ​ត​ហេតុ ។ ​

ក្នុងពេល​ជាមួយគ្នា​នោះ សារព័ត៌ មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា ការ វាយប្រហា​ា​រស​ម្ដៅ​ទៅលើ​ពលរដ្ឋ​ដែល គាំទ្រ​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន ស្ថិតនៅ ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ជា​តំបន់​ដែល មាន​អសន្ដិសុខ​បំផុត​បណ្ដាលឱ្យមាន​អ្នក ស្លាប់​ជាង​៤០​នាក់ កាលពី​ថ្ងៃទី​១​មិថុនា​។ ​មន្ដ្រីប៉ូលិស​ស្រុក​មូ​ឌី​បាន​និយាយ​ទៅ កាន់​សារព័ត៌មាន AFP ថា មានការ បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី​១​មិថុនា សម្លាប់​មនុស្ស​ជាង​៤០​នាក់ ។

ការ ប្រកាស​របស់​មន្ដ្រី​រូបនោះ មិនទាន់ បញ្ជាក់​ពី​ការពិត​នោះឡើយ ហើយ​មន្ដ្រី ប៉ូលិស​រូបនោះ សូម​មិន​បញ្ចេញ​ឈ្មោះ​។ ចំណែក​ក្រុមគ្រូពេទ្យ​ក៏​មិនទាន់​បានផ្ដល់ តួលេខ​ច្បាស់លាស់​ស្ដីពី​អ្នកស្លាប់​និង​រង របួស​នោះដែរ ។ ​

ស្រុក​មូ​ប៊ី ស្ថិតក្នុង​នៅក្នុង​ច្បាប់ អាសន្ន​រយៈពេល​ជាង​៥​ឆ្នាំកន្លងមក​ដោយ សារ​តែ​កម្លាំង​ទាហាន​បាន​បើក​យុទ្ធនា ការបង្ក្រាប​ក្រុម​បះបោរ​បូ​កូ​ហា​រ៉ា​ម ។ ​មន្ដ្រីប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា គ្រាប់បែក​បាន​ផ្ទុះ​នៅវេលា​ម៉ោង​១៨​និង ៣០​នាទី (​ម៉ោង​ក្នុង​តំបន់​)​ថ្ងៃទី​១​មិថុនា គឺ​នៅ​ចំ​ចំណុច​ដែល​ក្រុម​អ្នកគាំទ្រ​ប្រមូល ផ្ដុំគ្នា​មើល​ការប្រកួត​បាល់ទាត់