កំពង់ធំះមនុស្ស១នាក់និងរថយន្តកាមរីគូទហើមមួយគ្រឿងដឹកឈើគ្រញូងចំនួន៤៧ដុំ ត្រូវបានកម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់លោកអ៊ិតសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបបានកាលពីវេលាម៉ោង៤;៣០នាទីល្ងាចថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំនុចឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីបានធ្វើសកម្មភាពដឹកឈើគ្រញូងតាមបណ្តោយផ្លូវជាតិលេខ៦២។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា!សមត្ថកិច្ចបានចុះឃាត់ចាប់រថយន្តដឹកឈើ១គ្រឿងខាងលើនេះបន្ទាប់ពីបានទទួលព័ត៍មានពីបណ្តាញថា!មានរថយន្តកាមរី គូទហើម១គ្រឿងបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ ឆ្ពោះមកដល់ កំពង់ធំក៏ត្រូវបានសមត្ថកិច្ចដេញប្រផិតប្រភីង ក្របួចជាប់នៅតាមផ្លូវ ចំនុចខាងលើដោយរឹបអូសបានឈើគ្រញូងនៅក្នុងគូទរថយន្តកាមរីហើម និងឃាត់ខ្លួនអ្នកបើកបរ១នាក់ យកទៅធ្វើការសាកសួរនិងរាប់ថ្លឹងឈើនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមច្បាប់!
លោក ឈឿងគុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះម៉ាកកាមរីគូទហើម ពណ៍ស្លែរ ពាក់ស្លាកលេខ កំពង់ស្ពឺ.2A.02.28. បានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ គោលបំណងដឹកទៅលក់នៅខេត្តកំពង់ចាម តែត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចនិងឃាត់ខ្លួនអ្នកបើកបរ១នាក់!ឈ្មោះ ប៉ិលវណ្ណ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិសំរោង ឃុំចុដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នូវចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាខ្លួនគេជាអ្នកបើកបរ ស៊ីឈ្នួលដឹកឈើឲ្យគេទេ!
ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្ទោងបានបន្តឲ្យដឹងថាឈើក្រញូងនៅក្នុងរថយន្តកាមរី មានចំនួន៤៧ដុំ ស្មើ១៤៧គីឡូក្រាម ត្រូវបានសមត្ថកិច្ចរឺបអូសជាសម្បត្តិរដ្ឋ ចំនែកអ្នកបើកបរ១នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១០។