រថយន្តម៉ាស្តាបើកបញ្ច្រាស់ទិសចរាចរណ៍បុកម៉ូតូធុនធំបណ្តាលអោយរបួសធ្ងន់ស្រាល២នាក់

0

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់រងរបួសជើងខាងឆ្វេងខណះជិះម៉ូតូធុនធំមួយគ្រឿងឌុបនារីម្នាក់ហើយត្រូវរថយន្តម៉ាសស្តាើកបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៣កែងផ្លូវលេខ១៣៦ ស្តិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំមួយគ្រឿងពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1CB-0001 បើកបរដោយបុរសម្នាក់ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកម៉ាស្តា ពណ៍ទឹកប្រាក់ពាក់ស្លាកលេខរដ្ឋ21-2-0666 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៦ក្នុងទិសដៅពីកើតទៅលិចដោយបញ្ច្រាស់ទិសដៅចរាចរណ៍ហើយក៏បានបុកម៉ូតូចំពីចំហៀងពេញទំហឹងបណ្តាលអោយបុរសជាអ្នកបើកម៉ូតូរងរបួសជើងខាងឆ្វេងដើរលែងរួចចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម៉ូតូទាមទាថ្លៃជំងឺចិត្តចំនួន៥០០០ដូល្លារទើបភាគីខាងរថយន្តមិនមានលិទ្ធភាពសងទើបសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុក្ខនៅការិយ៉ាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ។photo_2016-12-10_07-55-03