ធ្វើផ្ទះថ្មគ្មានច្បាប់ហើយសម្តីឡូយទៀតត្រូវ អាជ្ញាធរក្រុងស្ទឹងសែននិងមន្ទីរជំនាញចុះឃាត់ សំណង់១កន្លែងដែលកំពុងតែសាងសង់គ្មានច្បាប់អនុញ្ញាតិ និងរំលោភមកលើដីចំណីផ្លូវ

0

កំពង់ធំ៖ លោក តុល គឹមរ៉េត ជាម្ចាស់សំណង់ដែលត្រូវបានគេស្គាល់ថាជាប្រធានមណ្ឌុលសុខភាពសណ្តាន់ខេត្តកំពង់ធំ ប្រាប់កោះសន្តភាព ថាដី១កន្លែងនេះដែលមានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនលោកបានទិញពីគេ មុននឹងសាងសង់លោកបានទៅសុំច្បាប់ពីលោកចៅសង្កាត់ចារ្យឲ្យហើយ លោកក៏យកទៅកាន់មន្ទីរជំនាញហើយមន្ទីរជំនាញបានឲ្យលោកទៅសុំពីខាងក្រុងដល់ខាងក្រុងចុះមកមើលថាដីគាត់ប៉ះពាល់ផ្លូវជាតិផង ផ្លូវប៊ីតុងផងហើយឲ្យថយពីដីចំណីផ្លូវនោះពី៤ទៅ៥ម៉ែត្រទៀត វាអស់ដីលោកទៅហើយ!អញ្ចឹងហើយបានជាលោកបង្ខំចិត្តធ្វើទាំងគ្មានលិខិតអនុញ្ញាតិ!ម្យ៉ាងទៀតលោកស្តាយដែរកាលពីពេលកម្លាំងចុះទៅឃាត់សំណង់របស់គាត់ៗមិនបាននៅៗតែប្រពន្ធ និងកូន !លោកចង់ដឹងថាការចុះឃាត់សំណង់របស់គាត់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នោះ តើមានបញ្ជាមកពីថ្នាក់ណាដែរ!
លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ប្រាប់ថា!នៅពេលដែលប្រជាពលរដ្ឋមកសុំសាងសង់អ្វីៗលោកមានសិទ្ធត្រឹមតែចារ្យបញ្ជូនទៅឲ្យថ្នាក់លើនិងជំនាញពិនិត្យ និងសម្រេចប៉ុណ្ណោះ ត្រង់ថាឲ្យមានសម្រេចឲ្យធ្វើនោះគឺលោកគ្មានសិទ្ធនោះទេ!
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន មានប្រសាសន៏ប្រាប់ កោះសន្តភាព នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា!ចំពោះករណីសំណង់របស់លោក តុល គឹមរ៉េត និងប្រពន្ធឈ្មោះ ហូ សុខហ៊ួយ បើគាត់មិនគោរពតាមគោលការណ៏ខាងជំនាញ និងអាជ្ញាធរទេ គឺមិនអនុញ្ញាតិឲ្យសាងសង់ជាដាច់ខាត់បើហ៊ានសាងសង់ទៀតយើងនិងមានចំណាត់ការជាបន្តរទៀត!
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៏កម្ម និងសំណង់ខេត្តកំពង់ធំប្រាប់ថា!ចំពោះ បញ្ហាសំណត់របស់ លោក តុល គឹមរ៉េត និងប្រពន្ធឈ្មោះ ហូ សុខហ៊ួយ នៅទីតាំងខាងលើនេះបើពួកគាត់មិនគោរពតាមច្បាប់ស្តីពីផ្លូវថ្នលទេនោះគឺមិនអនុញ្ញាតិឲ្យសាងសង់ជាដាច់ខាត!ចំពោះដីចំណីផ្លូវជាតិលេខ៦កាលពីមុនតាមច្បាប់ចាប់ពីអាក់មកត្រឹម២៥ម តែច្បាប់ថ្មីឥឡូវនេះគឺចាប់ពីអាក់មកចម្ងាយ៣០!លោកប្រាប់ថាប្រទេសមានច្បាប់របស់ប្រទេសមិនអាចចេះតែធ្វើតាមអំពើចិត្តបាននោះទេ!dsc00485 20161026_092129 20161026_091825