ចងចាំព្រះរាជបូជនីយកិច្ចព្រះបរមរតនកោដ្ឋនិងវីរយុទ្ធជន នារីទាមទារឯករាជ្យ

0

បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លោកទី៦៣ឆ្នាំ ទិវាឯករាជ្យជាតិ៩ វិច្ឆិកា១៩៥៣-២០១៦ នៅសាលប្រជុំ”ក” សាលាខេត្តក្រោមអធិបតីភាពលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកសួន បវរ អភិបាលខេត្តនិងមន្ត្រូីថ្នាក់ដឹកនាំ អ្នកមុខអ្នកការ លោកគ្រូអ្មកគ្រូនិសហសិតសិស្សរាបរយនាក់។
ព្រះរាជពីធីបាននិមន្តព្រះសង្ឃ៩អង្គស្វាធ្យាយ ពុទ្ធជ័យមង្គល ប្រគេនទេយ្យទានវត្ថុ។បានដាក់កម្រងផ្កាគោរពវិញ្ញ្ញាណក្ខន្ធ។
លោកសួន បវរ អភិបាលខេត្តបានអានសុន្ទរកថា ដោយបានរំលឹកឡើងនូវពលិកម្ម វីរភាពរបស់យុទ្ធជន នារី ពលរដ្ឋ ពិសេសព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបានតស៊ូទាមទារបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង ហើយបានកំណត់ថា សេរីភាព ឯករាជ្យជាតិមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកអភិបាលបានរំលឹកគុណូបក្ការ:គុណនេះ ហើយថ្វាយព្រះរាជកុសលដល់ព្រះមរបរតន:កោដ្ឋនិងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បានថ្វាយព្រះពរព្រះមហាក្សត្រព្រះបរមនាថនរោត្ត សីហមុនី ហើយផ្សារភ្ជាប់នឹងការប្តេជ្ញាបន្តដឹកនាំ អនុវត្តតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីក្នុងការស្តារ អភិវឌ្ឍន៍ ក៏ដូចជាថែរកហសាការពារសមិទ្ធិផល និងសន្តិភាព ស្តឹរភាពជូនជាតិមាតុភូមិនិងប្រជារាស្ត្រ៕photo_2016-12-10_15-00-44 photo_2016-12-10_15-00-38 photo_2016-12-10_15-00-41