ជោគជ័យព្រឹត្តិការណ៍ជិះកង់ជិត៥.០០០នាក់នៅបន្ទាយមានជ័យដើម្បីអបអរបុណ្យឯករាជ្យ៩វិច្ឆិកា

0

បន្ទាយមានជ័យ:ព្រឹត្តិការណ៍ប្រព្រឹត្តទៅពីរសៀលដល់រាត្រីថ្ងៃ៩វិច្ឆិកា ដែលអ៊ឹកអធឹក រីករាយណាស់ដែរ។រដ្ឋបាលខេត្តបន្ទាយមានជ័យសហការនឹងសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ក្រុមជិះកង់ខេត្តបន្ទាយមានជ័យនិងមន្ទីរអង្គភាព អ្នកពាក់ព័ន្ធជាដើមបានរៀបចំព្រឹត្តិការណ៍នេះ។
អ្នករៀបចំបានប្រកាសថា ទាំងអស់គ្នាបានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍អ្នកជិះកង់ចម្រុះជិត៥.០០០នាក់ដើម្បីចូលរួមអបអរបុណ្យឯករាជ្យ ៩វិច្ឆិកាឆ្នាំ២០១៦ ពង្រឹងពង្រីកសាមគ្គីភាពមិត្តភាព សេចក្តីស្រឡាញ់ ការចូលរួមការងារវិជ្ជមាននិងចៀសវាងសកម្មភាពអវិជ្ជមាន។
ក្រុមនេះក៏បូករួមនឹងក្រុមជីះមូ៉តូស៊ូមើរពីខេត្តសៀមរាប,ក្រុមយុវជននគររាជផងដែរបានជិះតាមតម្រាយផ្លូវគឺចេញពី៣ទីតាំង:ទី១ ចេញពីមុខវិទ្យាល័យហ៊ុនសែនខ្លាកូនសង្កាត់កំពង់ស្វាយ កាត់តាមវិថី៧មករា(ផ្លូវវាងក្រុងខាងជើង)និងទី២ចេញពីសាលាខេត្តនាសង្កាត់អូរអំបិលនិងទី៣ ចេញពីក្នុងសាកលវិទ្យាល័យមានជ័យសង្កាត់ទឺកថ្លា រួចកាត់ផ្លូវជាតិលេខ៥,៦,លេខ៥៦និងផ្លូវនានាក្នុងក្រុងសិរីសោភ័ណ ក្នុងនោះកាត់ចំណុចសំខាន់ៗដូចជារង្វង់មូលរូបអវតាលោកិស្វរ:,រង្វង់មូលស្រីគ្រប់លក្ខណ៍,ស្តុបនិងអគាររដ្ឋបាល មជ្ឈមណ្ឌលអាជីវកម្ម…ហើយជួបជុំគ្នាំនៅទីលានវេទិកាខេត្ត ជាទីដែលថ្នាក់ដឹកនាំខេត្តប្រកាសសារពីព្រឹត្តការណ៍ដ៏ធំមួយនេះ និងប្រាព្ធកម្មវិធីកំសាន្តនានា៕
ឯ/ឧសួន បវរ អភិបាលខេត្តបន្ទាយមានជ័យថ្លែងនាទីវេទិកាខេត្តថា :បំណងនៃការជិះកង់ ម៉ូតូនេះបានប្រព្រឹត្តទៅលើសពីគ្រោងទុក ហើយមហោឡារឹក សប្បាយរីករាយយ៉ាងខ្លាំង។
ឯ/ឧ អភិបាលថ្លែងបន្តថា:ព្រឹត្តិការណ៍ជិះកង់មានបំណង:ទី១ បង្ហាញពីសាមគ្គិភាពរបស់យុវជន មន្ត្រូីរាជការ កងកម្លាំង ពលរដ្ឋ និស្សិត សិស្ស លោកគ្រូអ្នកគ្រូ វិស័យសាធារណ: វិស័យឯកជន។ទី២-ធ្វើជាគម្រូសម្រាប់២៥ខេត្ត រាជធានីថា ត្រូវតែអបអរនិងប្រាព្ធទិវាបុណ្យឯករាជ្យជាតិនេះអោយធំ។ទី៣-បង្ហាញបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ កាន់តែទាក់ទាញ។ទី៤-ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយ:ការជិះកង់និងនិមន្តព្រះសង្ឃប្រឡព្រំតាមផ្លូវ។ទី៥-កាត់បន្ថយការប៉ះពាល់បរិស្ថាន។ទី៦-ចូលរួមលុបបំបាត់គ្រឿងញៀន អបាយមុខ។ទី៧-ចូលរួមស្មារតី យកចិត្តទុកដាក់ជាមួយរដ្ឋបាលខេត្តនិងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ថែរក្សាការពារសុខសន្តិភាព ស្ថេរភាព។
ក្នុងពិធីក៏មនោរម្យ គគ្រឹកគគ្រេងនោះ ក៏មានចែកលិខិតថ្លែងអំណរគុណដល់មន្ត្រី សប្បុរសជន ,ចែករង្វាន់ដល់យុចជនឆ្នើម,ការប្រគុំតន្ត្រីខ្មែរសុរិន្ទក្រុមលោកខុងខុយ,មានការរាំច្រៀង មានការលេងល្បែងប្រជាប្រិយមួយចំនួនដូចជាទាញព្រ័ត្តិ កញ្ញាធ្លាក់ទឹកជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរបុណ្យឯករាជ្យជាតិនេះបានធ្វើលើកទី១កាលពីឆ្នាំ២០១៥ម្តងហើយ។ហើយឆ្នាំនេះបានផុលផុសនិងអ្នកចូលរួមធំជាងមុន៤-៥ដង ហើយបានបញ្ចប់ទៅដោយជោគជ័យ គ្មានបាតុភាពអវិជ្ជមានណាមួយកើតឡើងទេ៕ដោយ:ឃិន គន្ធាphoto_2016-12-10_15-01-11 photo_2016-12-10_15-01-06 photo_2016-12-10_15-01-03 photo_2016-12-10_15-01-01 photo_2016-12-10_15-00-59 photo_2016-12-10_15-00-57 photo_2016-12-10_15-00-54 photo_2016-12-10_15-00-51