បទល្មើសជួញដូរ ចែកចាយគ្រឿងញៀនផ្លាស់ប្តូរមកធ្វើដោយយុវជនវ័យក្មេង

0

 

បន្ទាយមានជ័យ: ការវិវត្តិន៍មួយរយ:ចុងក្រោយនេះនៃបទល្មើសជួញដូរ ចែកចាយគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ ឥឡូវផ្លាស់ប្តូរមកប្រព្រឹត្តដោយដោយយុវជនវ័យក្មេងព្រោះពួកគេចល័តរហ័ស ហើយមានប្រជាប្រិយជាមួយម៉ូយជាជនរងគ្រោះសេពបំពានគ្រឿងញៀនដែរ។
ដូចក្នុងរយៈពេល៣ថ្ងៃមកនេះ កម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះបង្រ្កាបសុទ្ធតែយុវជនក្មេងៗជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនេះជាបន្តបន្ទាប់ដោយឃាត់ខ្លួនមនុស្សចំនួន១៦នាក់ ក្នុងភូមិសាស្រ្តនៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ង៉េង សុជា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា :មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនោះគឺយុវជនវ័យក្មេងឈ្មោះឆេង គឹមឡាក់ហៅឡាក់ ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ចំណែកឈ្មោះអោក សុផាន់ណាន់ ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាអ្នកសំរួលឲ្យអ្នកដទៃប្រើប្រាស់។ពួកគេជាអ្នកជំនាន់ថ្មីទើបហោះចូលប្រឡូកក្នុងសកម្មភាពទីផ្សារងងឹតខុសច្បាប់គឺគ្រឿងញៀននេះ។
ដោយពួកគេទើបផ្តើមជួញដូរ ចែកចាយរាយ ,សមត្ថកិច្ចបានដកហូតបានតែវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍(ខេទឹកកក)ចំនួន២កូនថង់តូចទម្ងន់០,៤៤ក្រាម,គ្រាប់កាំភ្លើងចំនួន៥គ្រាប់,សំបកគ្រាប់១,ទូរស័ព្ទដៃចំនួន១២គ្រឿង,ដែកកេះកែច្នៃ៨,បំពង់ទែម៉ូម៉ែត្រ៣,ដាវសាម៉ូរ៉ៃ ១ដើម,សំបកថង់ប្លាស្ទិកនិងឧបករណ៍ជក់មួយចំនួន ពីកិច្ចប្រតិបត្តិការនេះផងដែរ។
លោកវរសេនីយ៍ចាប សុផាប្ញទ្ធិ ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើស បានឲ្យដឹងថា:នេះគឺជាករណីបង្រ្កាបសំបុកមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងដ៏ធំមួយ ដែលសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឈានដល់ការបង្រ្កាបមុខសញ្ញាយុវជនវ័យក្មេងជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់។
លោកនិយាយថា: លទ្ធផលនេះក៏កើតមានដោយសារមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តនិងការសម្រសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ៕photo_2016-12-10_15-00-47 photo_2016-12-10_15-00-49