ស្នេ​ហ៏​វ័យ​ចំណាស់​ប៉ះចំ​ពេល​ប្អូនស្រី​មក​ទាន់​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​

0

​ខេត្តកណ្តាល​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​មក​សាកសួរ ជុំវិញ​ករណី​ចោទប្រកាន់​ពីបទ​ចាប់រំលោភ លើ​ស្រី្ត​វ័យ​ចំណាស់​ម្នាក់​ដែល​បាន​ស្រលាញ់គ្នា​ជា​យូរ​មកហើយ​។​ ​

បុរស​ជួប​ស្នេ​ហ៏​វ័យ​ចំណាស់​នោះ​ឈ្មោះ កែវ មុនី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឆ្មារ​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មានមុខរ​បរជាកសិក​រ ត្រូវបាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ និង​បញ្ជូនមក​ស្នងការ​ខេត្ត​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ តែ​ថា​បាន​រួមភេទ​ជាមួយគ្នា​ជា​យូរ​មកហើយ​។

ចំណែក​ស្ត្រី​រងគ្រោះ​ជា​គូសង្សា​មានឈ្មោះ​អ​.​ស​.​រ អាយុ​៤០​ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​គ្នា​ហើយ​មិនមែនជា​ម្ចាស់​បណ្ដឹងផ្ទាល់​នោះទេ​។ ​ប៉ូ​លី​បាន​និយាយ​តាម​ការសារភាព​របស់​បុរស​នោះ​ថា មុនពេល​ឈានដល់​ការព្រមព្រៀង ស្ត្រី រងគ្រោះ​បាន​ញាក់ភ្នែក​ដាក់​សង្សារ​វ័យ​ចំណាស់​របស់ខ្លួន ស៊ីញ៉ូ​ទៅខាង​ក្រោយ​ភូមិ បាន​ចម្ងាយ​១​គីឡូម៉ែត្រ ក៏​គៀកក​.​គ្នា​ដើរទៅ​កន្លែង​ស្ងាត់ ហើយ​ចាប់ផ្តើម​សកម្មភាព​រួមភេទ​តាម​ទម្លាប់​តែម្តង​។

ក្រោយ​បានសម្រេច​បុរស​ជាប់​សង្ស័យ​បាន​ដើរមក​ភូមិ​មុន ចំណែក​ស្ត្រី​រងគ្រោះ​នៅពេល​កំពុង​ស្លៀក​សំលៀកបំពាក់ ត្រូវ​ប្អូនស្រី​ខ្លួន​មក​ឃើញ​សួរនាំ​ហើយ​ស្រែក​ឆោឡោ ផ្អើល​អ្នកជិតខាង​ហើយ​ប្តឹង​ប៉ូលីស​មក​ចាប់ខ្លួន​តែម្តង​។​ ​បច្ចុប្បន្ន​បុរស​ជា​ជនសង្ស័យ ត្រូវបាន​សាកសួរ​ដោយ​ប៉ូលីស​ការិយាល័យ​ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​

ធ្វើ​របាយ​ការ​ណ៏ បញ្ជូនទៅ​តុលាការ​បន្តទៀត​។ គេ​រំពឹងថា​ជនសង្ស័យ​នឹងត្រូវ​ដោះលែង​វិញ​ឆាប់ៗ បើសិនជា​ស្ត្រី​ជា​រងគ្រោះ​មិនបាន​ប្តឹង និង​មក​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា ការរួម​ភេទ​នេះ គឺជា​ការព្រមព្រៀង​ស្រលាញ់គ្នា​ដោយ​ពិតប្រាកដ​៕7 6