ព្រះគ្រូចៅអធិការវត្តប្រាសាទពណ្ណរាយទទួលបច្ច័យចំនួន 6,800,000៛ ពីក្រុមការងារកងពលធំអន្តរាគមន៍លេខ៣ចុះជួយ មូលដ្ឋានឃុំព្រីងធំ និងលោកជំទាវសម្រាប់ទុកកសាងសមិទ្ធិផលក្នុងវត្តដែលកំពុងមានការខ្វះខាត

0

ខេត្តព្រះវិហារ ឯកឧត្តម សុខ រ៉ា អនុប្រធានក្រុមការងារកងពលធំអន្តរាគមន៍លេខ៣ ចុះជួយមូលដ្ឋានឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទបាននាំយកបច្ច័យចំនួន 6,800,000៛ ទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តប្រាសាទពណ្ណរាយ(ហៅវត្តក្រឡាពាស) សម្រាប់ទុកកសាង នូវសមិទ្ធិផលនានាដែលកំពុងមានការខ្វះខាត កាលពីព្រឹកថ្ងៃទី09 ខែវិច្ឆិកា ឆ្នាំ2016ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តម សុ រ៉ា អនុប្រធានក្រុមការងារចុះជួយឃុំព្រីងធំ បានលើកឡើងថា នៅក្នុងរបបប្រល័យពូជន៍សាសន៍ ពលពតសមិទ្ធិផលនានាត្រូវបានពលពតបំផ្លិចបំផ្លាញអស់ទាំងស្រុង ប៉ុន្តែនៅក្រោយថ្ងៃរំដោះ7មករា ឆ្នាំ1979 ប្រទេស កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងសន្ថេភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសមានការអភិវឌ្ឃន៍រីកចំរើនលើគ្រប់វិស័យ ។ ឯកឧត្តមបន្តថា បច្ច័យដែលនាំមកវេប្រគេនដល់ព្រះសង្ឃ នាថ្ងៃនេះគឺបានមកពីបុណ្យកឋិនទានសាមគ្គី ដែលផ្តួចផ្តើមនិងចង្អុលបង្ហាញពីឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកជាំក្សាន្ត ។
ឈ្លាតក្នុងឳកាសនោះដែរ លោកតាអាចាគណៈកម្មាការ រួមទាំងប្រជាពលរដ្ឋ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានអបអរសាទរចំពោះ ឯកឧត្តម សុខ រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទ ដែលបានផ្តួចផ្តើមដង្ហែអង្គកឋិនទានសាមគ្គីចូលមកកាន់វត្តយើងខ្ញុំនាថ្ងៃនេះ ដើម្បីរួមចំណែកកសាងនូវសមិទ្ធិផលដែលកំពុងតែមានការខ្វះខាត ជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា ៕photo_2016-12-10_15-01-38 photo_2016-12-10_15-01-46 photo_2016-12-10_15-01-41 photo_2016-12-10_15-01-44 photo_2016-12-10_15-01-34 photo_2016-12-10_15-01-31 photo_2016-12-10_15-01-28 photo_2016-12-10_15-01-26