សហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលឃុំបរខាំស្រុកអូរយ៉ាដាវធ្វើការប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងលក្ខផ្តិក: របស់ខ្លួន

0

ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលឃុំបរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ខែវិច្ជិកាឆ្នាំ២០១៦ បានធ្វើការជួបប្រជុំគ្នាប្រមាណជិត២០០នាក់ដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងលក្ខផ្តិក:សហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។
លោក រម៉ាម ឃេន មេឃុំបរខាំបានលើកឡើងថា កិច្ចប្រជុំពេញអង្គសហគមន៍នាពេលនេះធ្វើឡើងក្នុងគោលបំណងអោយអ្នកពាក់ព័ន្ធចូលរួមធ្វើជាសាក្សីដែលសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលបានធ្វើការអនុម័ត លើសេចក្តីព្រាងលក្ខផ្តិក: របស់ខ្លួនឈានទៅនិតិបុគ្គលស្របច្បាប់នាពេលដ៍ខ្លីខាងមុខដើម្បីអោយសហគមន៍មួយនេះទទួលបានសិទ្ធិពេញលេញក្នុងការស្នើរសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពនឹងបានបន្តគ្រប់គ្រងថែរក្សាដីសមូហភាពតាមបែបប្រពៃណី នឹងទំនៀមទំលាប់របស់ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលបានគង់វង្សទៅអនាគត់។
លោក ស៉ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានសម្តែងនូវការសប្បាយរីករាយចំពោះបងប្អូនជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលដែលបានខិតខំចងក្រងឡើងនូវសេចក្តីព្រាងលក្ខផ្តិក: ព្រមទាំងបានជ្រើសរើសគណកម្មការសម្រាប់គ្រប់គ្រងសហគមន៍ដែលកិច្ចការនេះស្របទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលក៍ដូចជាគោលនយោបាយស្តីពីការចុះបញ្ជីដីនឹងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា។
លោក អភិបាលរងស្រុកបានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍នឹងក្រុមការងារថ្នាក់ខេត្តដែលបានជួយជ្រោមជ្រែងក្នុងដំណើរការចុះបញ្ជីដីសមូហភាពក្នុងភូមិព្រិល។ ជាពិសេសសហគមន៍អ៉ីរ៉ុប ដែលបានផ្តល់ថវិការតាមរយ:អង្គការ I C S O ដល់ដំណើរការនេះផងដែរ។
លោក អភិបាលរងស្រុកផ្តាំផ្ញើដល់សមាជិកសហគមន៍ភូមិព្រិលពេលដែលអនុម័តសេចក្តីព្រាងលក្ខផ្តិក: ហើយត្រូវចូលរួមគោរពទាំងអស់គ្នា នូវអ្វីដែលមានចែងក្នុងលក្ខផ្តិក: ដែលមាន៨ជំពូក នឹង២៧ប្រការនឹងត្រូវពង្រឹងភាពជាម្ចាស់ក្នុងការប្រើប្រាស់ដីជាសមូហភាពប្រកបដោយនិរន្តរភាព ៕ដោយ: យក្ខឡោមphoto_2016-12-11_09-10-12 photo_2016-12-11_09-10-07 photo_2016-12-11_09-10-04