កូន​ចិត្ត​តិរច្ឆាន​វាយ​ឪពុក​របួស​ធ្ងន់ធ្ងរ​រ​ហូត​ដល់​ស្លាប់​នៅ​សង្កាត់​ចេក​ក្រុង​ស្វាយរៀង​

0

​ស្វាយរៀង​:​មាន​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​ឲ្យ​ស្អប់ខ្ពើម​ហើយ​សូមកុំ​ឲ្យ​យក​តំរាប់​តាម​នោះ​ដោយសារ​មូលហេតុ​កូន​តិរច្ឆាន​ម្នាក់​វាយ​ឪពុក​រហូត​រងរបួស​ធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​ធ្វើ​ឲ្យ​អ្នកភូមិ​និង​សាច់ញាតិ​ខឹងសំបារ​និង​ថ្កោលទោស​នូវ​ទង្វើរ​ដ៏​លាមក​នេះ​។​ជនរងគ្រោះ​ដែល​កូន​ក​ត្ត​ញ្ញូ​វាយ​សំលាប់​នោះ​មានឈ្មោះ ប៉ែន នាង អាយុ​៤៤​ឆ្នាំ​មុខរបរ​ជា​កម្មករសំណង់​មាន​ទីលំនៅ​ភូមិ ចំបក់ សង្កាត់ ចេក ក្រុង​ស្វាយរៀង​បាន​ស្លាប់​នៅវេលា​ម៉ោង​៣:០០​នាទី​

រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៤​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​រីឯ​កូន​តិរច្ឆាន​នោះ​មានឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ជាមួយ​ផ្ទះ​ជនរងគ្រោះ​ជា​ឪពុក​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦:១០​នាទី​ល្ងាច​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៤​ខណៈ​ដឹក​សព​ឪពុក​មកដល់​ផ្ទះ​។​ទាក់ទិន​កូន​អ​កេ​ុ​ក​បង្កើត​នេះ​សមត្ថកិច្ច​នគ​

បាល​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ឪពុក​បាន​ផឹកស្រា​ស្រវឹង​ឈ្លោះ​ជាមួយ​ម្តាយ​<​ដែល​ត្រូវជា​ប្រពន្ធ​>​ស្រាប់តែ​កូន​អក​ត្ត​ញ្ញូ​កាន់ជើង​ម្តាយ​ក៏​វាយ​ទាត់​ធិ​ា​ក់​ឪពុក​បន្ទាប់មក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ មាស សុផល អាយុ ៤៨​ឆ្នាំ​ហុច​ស្នប់សប់​កង់​ឲ្យ​ទៅ​កូន​វាយ​ប​ន្ធា​ប់​ទៅលើ​ឪពុក​មិនអាច​តបតរ​បាន​និង​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​នៅក្នុង​

ថ្លុកឈាម​។​បន្ទាប់មក​អ្នកជិតខាង​ដឹក​តាម​រថយន្ត​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ធ្វើការ​សង្គ្រោះ​ប៉ុន្តែ​ដោយ​របួស​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​តរា​ធានី​ភ្នំពេញ​។​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ករណី​កូន​វាយ​ឪពុក​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៤​វេលា​ម៉ោង​២:៣០​នាទី​យប់​នៅ​ភូមិ​កើតហេតុ​ខាវ​លើ​។​ហើយ​ជនរងគ្រោះ​ជា​

ឪពុក​នេះ​ត្រូវ​បានកូន​ចិត្ត​តិរច្ឆាន​នេះ​វាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ទើបតែ​ដល់​ថ្ងៃទី​២៧​ខែឧសភា​២០១៤​វាយ​ឪពុក​រហូត​បាត់មាត់បាត់ក​រ​រងរបួស​ជា​ទំង្ងន់​គ្រួ​ពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន​ហើយ​ត្រូវបាន​បាត់​បង់ជីវិត​ដោយសារតែ​កូន​ចិត្ត​តិរច្ឆាន​តែម្តង​៕ ​14 5