រថយន្ត២គ្រឿងដឹកឈើគ្រញូងដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្រ្កាបក្រោមបញ្ជារបស់លោកព្រះរាជអាជ្ញា

0

ដោយ ប៊ុនរដ្ឋា

កំពង់ធំ៖ បទល្មើសដឹកជញ្ជូនឈើគ្រញូង ត្រូវបានកំរើកសារជាថ្មី បន្ទាប់ពីមានសផាបស្ងប់ស្ងាត់មួយរយះកន្លងមកនេះ ដោយសារតែមានចំណាត់ការដាច់ខាត និងជាបទបញ្ជារបស់រាជរដ្ឋាភិបាល តែមកដល់ពេល នេះសកម្មភាពដឹកជញ្ជូនឈើគ្រញូង បានដឹកជញ្ជូនឆ្លងកាត់photo_2016-11-11_11-10-49ខេត្តកំពង់ធំ និងត្រូវបានយកចិត្តទុកដាក់ពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងកងកម្លាំងសហការបង្រ្កាបបានស្ទើរជារៀងរាល់ថ្ងៃ។ជាក់ស្តែងរថយន្តចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្រ្កាបបាន ក្រោមការបញ្ជានិងដឹកនាំផ្ទាល់របស់លោក អិុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ. កាលពីវេលាម៉ោង ៤និ៣០នាទី ទាបភ្លឺឈានចួល ថ្ងៃទី ១១ខែវិច្ចិកា ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចចំរុៈ រួមជាមួយមេព្រៃសង្កាត់សាលាវិស័យសហការជាមួយមេព្រៃផ្នែកស្ទោង ចុះស្ទាក់ចាប់រថយន្ដកាមរីហើម ២គ្រឿង លួចដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ បំរុងឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចនៅចំនុចភូមិ ស្រែនិង ភូមិខ្មាក់ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោកអិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានការលបលួចដឹកឈើ គ្រញូង ទើបបានបញ្ជាអោយត្រៀមកំលាំង ស្ទាក់ចាប់នៅចំនុចខាងលើ លុះរថយន្តមកដល់ចំនុចខាងលើ ក៏បានសុំត្រួតពិនិត្យទើបបានប្រទះឃើញ មានឈើគ្រញូងនៅក្នុងរថយន្ត ទើបឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់និង រថយន្ដការីហើម២គ្រឿង ពណ៍ខ្មៅទាំងពីរនិងវត្ថុតាងឈើគ្រញ៉ូងយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង។

photo_2016-11-11_11-10-55

ក្រោយពីធ្វើការវាស់វែងរួចមានឈើគ្រញ៉ូងសរុបមានចំនួន៨៣ដុំស្មើនិង១៩១គឺឡូក្រាមព្រមទាំងឈើនាងនួន២ដុំផងដែរក្នុងនោៈ រថយន្ដទី១ ពាក់ផ្លាកលេខ ភ្នំពេញ 2E0737 បើកបរដោយជនល្មើសឈ្មោះ ខេង សំភ័ស្ស ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រៈវិហារ ។រថយន្ដទី២ ពាក់ផ្លាកលេខ ប,មានជ័យ 2A3219 បើកបរដោយជនល្មើសឈ្មោៈ លី ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

វត្ថុតាងមានឈើ និងរថយន្តចំនួន២គ្រឿង ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ចំណែកម្ចាស់រថយន្ត ត្រូវបានធ្វើកំណត់ហេតុកសាងសំនុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕

photo_2016-11-11_11-10-46 photo_2016-11-11_11-10-59 photo_2016-11-11_11-10-43