រថយន្ដ​កាមរី​ហើម​២​គ្រឿង​លួច​ដឹកឈើ​គ្រញូង​លោតឆ័ត្រ​ជា​អន្ទាក់​សមត្ថកិច្ច​មេព្រៃ​ស្ទោង​

0

 

កំពង់ធំ =កាលពីវេលាម៉ោង ៤និ៣០នាទី ទាបភ្លឺឈានចួល ថ្ងៃទី ១១ខែវិច្ចិការ ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចចំរុៈ រួមជាមួយមេព្រៃសង្កាត់សាលាវិស័យសហការជាមួយមេព្រៃផ្នែកស្ទោង និងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះស្ទាក់ចាប់រថយន្ដកាមរីហើម ២គ្រឿង លួចដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ បំរុងឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចនៅចំនុចភូមិ ស្រែនិង ភូមិខ្មាក់ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។20161111_074130

តាមប្រភពត័មានពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលពត័មានពីភ្នាក់ងារសង្ងាត់រួចមក លោកអិត សុធា បាន ប ញ្ចាអោយត្រៀមកំលាំង ស្ទាក់ចាប់នៅចំនុចខាងលើ ដោយឃាតខ្លួនបានមនុស្ស២នាក់និង រថយន្ដការីហើម២គ្រឿង ពណ៍ខ្មៅទាំងពីរនិងវត្ថុតាងឈើគ្រញ៉ូងយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីធ្វើការវាស់វែងមានឈើគ្រញ៉ូងចំនួន៨៣ដុំស្មើនិង១៩១គឺឡូក្រាមព្រមទាំងឈើនាងនួន២ដុំផងដែរក្នុងនោៈ រថយន្ដទី១ ពាក់ផ្លាកលេខ ភ្នំពេញ 2E0737 បើកបរដោយជនល្មើសឈ្មោះ ខេង សំភ័ស្ស ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រៈវិហារ ។រថយន្ដទី២ ពាក់ផ្លាកលេខ ប,មានជ័យ 2A3219 បើកបរដោយជនល្មើសឈ្មោៈ លី ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីវាសវែងរួចបាន សមត្ថកិច្ចបាបបញ្ចូនជនល្មើសទាំង២សួរនាំដើម្បីធ្វើកំណត់ហេតុកសាងសំនុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕ប៊ុន រិទ្ធី20161111_073120 20161111_074130 20161111_073120 20161111_072959 20161111_072931