ថវិកា ៣៦លានរៀលត្រូវបានសមាគមនអតីតយុទ្ធជនខេត្តកំពង់ស្ពឺនាំប្រគល់ជូនគ្រួសារយុទ្ធជន ០៩ គ្រួសារ

0

កំពង់ស្ពឺ៖ អតីតយុទ្ធជនចំនួន០៩គ្រួសារ មកពី៥ស្រុក ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះបានទទួលថវិកាពីសមាគមនអតីតយុទ្ធជនខេត្តដែលមួយគ្រួសារimg_20161111_144450ទទួលបាន ៤លានរៀល មិនតែប៉ុណ្ណោះក្រុមការងារបាននាំប្រាក់យកទៅជូនដល់លំនៅដ្ឋានដោយផ្ទាល់តែម្តង ។លោក លុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ស្ពឺ និងលោវរសេនីយ៍ឯក សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

លោក លុយ ឡុំប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ស្ពឺលើកឡើងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធជាកូនជាម្តាយ នៅប្រាក់ដល់គ្រួសារអតីតយុវជន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់បងប្អូនជាអតីតយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ ។ លោកបានប្តថា បងប្អូនជាអតីតយុវជនបើមានបញ្ហាលំបាកផ្នែកណាមួយ ជាពិសេសការបើប្រាក់សហសង្គ្រោះក្រុមការងារនេះនិងដោះស្រាយជូនុ។ សមា ជិកនៃសមាគមយុទ្ធជនខេត្តបានជំរុញ និងពន្លឿនការងារដល់បងប្អូន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគមផងដែរ ។
មួយរយៈនេះគេបានសង្កេតឃើញ សមាគមន៏អតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាគ្រួសារ អតីយុទ្ធជនរស់នៅក្នុងខេត្តទាំងអស់ ដើម្បីឆ្លើយតបនូវគុណបំណាច់និងផ្តល់ជំនឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបង្កើតឡើងសមាគម អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្តដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន។
ក្នុងនោះសមាគមន និងខិតខំបន្ត ការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រ សមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលាដល់អតីយុទ្ធមិត្តយើងផងដែរ ។img_20161111_144418 ហើយសមាគមនមានស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍ ខិតខំពង្រឹងការអភិវឌ្ឍសមាគមន៍ឲ្យមានការ រីកចម្រើន និងដំណើរការមានភាពប្រសើរ ។ ជាពិសេសខិតខំដោះស្រាយប្រាក់បេឡាមរណៈ សង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋជា គ្រួសារអតីតយុទ្ធជន ក្នុងស្មារតីមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា»៕

img_20161111_144422img_20161111_144415