ឈើប្រណិតជាច្រើនម៉ែតគូបត្រូវកំលាំងរដ្ឋបាលព្រៃឈើចុះបង្ក្រាប់ដោយសារមានអ្នកសារព័ត៌រាយការណ៍

0

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ម្នាក់បានទទួលទិញឈើធ្នុងជាច្រើនដុំពីប្រជាពលរដ្ឋ យកមកស្តប់ទុកនៅផ្ទះគ្រូបង្រៀនមួយកន្លែងក្នុងភូមិ រោងចក្រ ឃុំ ឆែប២ ស្រុក ឆែប ខេត្ត img_20161112_045205ព្រះវិហារត្រូវបានកំលាំងរដ្ឋបាលព្រៃឈើចុះបង្ក្រាបក្រោយ ពីទទួលព័ត៌មានពីក្រុមអ្នកសារព័ត៌។
តាមប្រភពពីប្រជាពលរដ្ឋបានដឹងថាឈើធ្នុងជាច្រើនដុំទាំងនោះមានជុំនួយការ របស់លោកឧត្តសេនីយ៍ទោ ប៑ុន សុខា បំរើការនៅកងអង្ករក្សបានទទួលទិញពីប្រជាពលរដ្ឋយកមកទុកនៅផ្ទះគ្រូបង្រៀនខាងលើហើយបានដឹកចេញជាច្រើនរថយន្ដមកហើយ។
ជំនួយការរបស់លោកឧត្តសេនីយ៍ទោ ប៑ុន សុខា បានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័ឲ្យដឹងថា ឈើខាងលើ ជាឈើធ្នង់ ដែលលោក ឧត្តមសេនីយ៍ទទួលទិញពីប្រជាពលរដ្ឋ ដើម្បីយកទៅសាងសង់ទីបញ្ជាការអង្គរក្សមានច្បាប់ទំលាប់ត្រឹមត្រូវ។
ក្រោយពីបានទទួលបានបទសម្ភាសខាងរួចមកក្រុមអ្នកសារព័ត៌បានរាយការណ៍ ទៅប្រធានមន្ទីកសិកម្ម លោក ពឹង ទ្រីដា ក្រោយពីទទួល បានព័ត៌មាននោះភ្លាមលោកបាន សុំគោលការពីថ្នាក់ខេត្តរួចបានបញ្ជាឲ្យកំលាំងរដ្ឋបាលព្រៃឈើចុះបង្ក្រាបឈើប្រណិតខាងលើនោះរួចយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕

img_20161112_045205