ព្រុំ សុខា
សៀមរាប:ប្រពលរដ្ឋក្នុងស្រុកជីក្រែងទាំងមូលបានប្រត្តិកម្មនិយាយតាមតុការហ្វេ វត្តិអារាមនិងតាមកេរហ៏ដ្ឋានដោយមិនសប្បាយចិត្តចំពេាះអាជ្ញាធរបណ្ដែតបណ្ដោយអោយឈ្មេាះគង់ វុន មានទីលំនៅភូមិកំពង់ក្ដី ឃំុកំពង់ក្ដី ស្រុកជីក្រែងខេត្តសៀមរាបដែលទទួលបន្តចែកចាយបណ្ដាញអគ្គីសនីចូលតាមផ្ទះប្រជាពលរដ្ឋយកតំលៃខ្ពស់ហួសពីច្បាប់កំណត់របស់អាជ្ញាធរអគ្គីស់នីកម្ពុជា ។
ប្រជាពលរដ្ឋបានលើកឡើងថាក្នុងស្រុកតែមួយមានអ្នកទទួលចែកចាយបន្តរដល់បួនម្ចាស់ តែខុសគេតែលោក គង់ វុន បានតរបណ្ដាញខ្សែភ្លើងចូលតាមផ្ទះប្រជាពលរដ្ឋយកតំលៃសេវាថ្លៃខ្ពស់ជាងគេ។
ផ្ទះប្រពលរដ្ឋខ្លះមានអំពូល០២ ឬ០៣និងទូរទស្សមួយតែប៉ុណ្ណោះ គ្មាបណ្ដាញខ្សែភ្លើងអ្វីស្មុគ្រស្មាញទេ តែសេវាកររូបនេះយកតំលៃចន្លេាះពី.៦០មឺុនរៀលទៅ៨០មឺុនរៀល។ផ្លាស់ប្ដូរឌីសង់ទ័រពី៥អំពែរទៅ២០អំពែរឬ៣០អំពែរ០១គ្រាប់តំលៃ៤០០ដូល្លាអាមេរិច ជាក់ស្ដែងនៅឃំុកំពង់ក្ដី។
ចំពោះម្ចាស់ចែកចាយភ្លើងបីរូបទៀតគេតរចូលផ្ទះប្រជាពលរដ្ឋដូចគ្នាហែតុអ្វិបានជាគេយកតំលៃចន្លោះពី២០មឺុនរៀលទៅ៣០មឺុនរៀលបាន។
ហែតុផលខាងលើនេះសូមលោកអភិបាលស្រុក ឯកឧត្តមអភិបាលខេត្តនិងអាជ្ញាធរអគ្គីសនីមេត្តាបើកភ្នែកមើលពីទុក្ខកង្វល់របស់ប្រជារាស្រ្តក្នុងស្រុកជីក្រែងផង។
សូមជូនភ្ជាប់ជាមួយនូវ:ញ្ញាតិមួយច្បាប់របស់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងដែលសំដែងពីទុក្ខកង្វល់អំពីបញ្ហាភ្លើងចេះតែឡើងថ្លែ ៕