ឯកឧត្តម គោស៊ុំ សារឿតដឹកនាំកឋិនទានសាមគ្គីប្រមូលបច្ច័យ៨០លានរៀលក៍សាងសមិទ្ធផលក្នុងវត្តអញ្ចាញ

0

បន្ទាយមានជ័យ៖ ឯកឧត្តម គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧត្តុនិយម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវimg_20161113_180359 ខាំ ផល្លី ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបានចូលរួមដង្ហែរអង្គកឋិនទានសាមគ្គីដេីម្បី វេរប្រគេនព្រះសង្ឍគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តទក្ខិណៈគង្គារាមហៅវត្តអញ្ចាញ ឋិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
បុណ្យកឋិនទានសាមគ្គី ដែលផ្តួចផ្តេីមឡេីងដោយ ឯកឧត្តម គោស៊ុំ សារឿត និងលោកជំទាវ ខាំ ផល្លី .លោក យ៉ុង គិមយឺន និងលោកស្រី ឡោ នារី (សប្បុរសជនរស់នៅសហរដ្ឋអាមេរិក) រួមជាមួយប្រជាពុទ្ធិបរិស័ទ ញាតិមិត្ត ជិតឆ្ងាយ ទទួលបាននូវបច្ច័សរុប្រមាណ៨០.០០០.០០០រៀល (ប៉ែតសិបលានរៀល) សម្រាប់ប្រគេនដល់ព្រះសង្ឃ និងគណៈកម្មាការអាចារ្យវត្តអញ្ចាញយកទៅចាត់ចែងកសាង សមិទ្ធផលនានាក្នុងវត្តបន្ថែមទៀត និងសម្រាប់ទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃគ្រប់អង្គក្នុងវត្តផងដែរ។img_20161113_180351
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពុទ្ធបរិស័ទនាឪកាសនោះ ឯកឧត្តម គោស៊ុំ សារឿត បានលេីកឡេីងថា៖ បុណ្យកឋិនទានគឺជាបុណ្យមួយដ៏សំខាន់ដែរក្នុងវិស័យព្រះពុទ្ធសាសនាបុណ្យនេះគេចាប់ផ្តើមធ្វើនៅថ្ងៃទី១រោច ខែអស្សុជដល់ដ្ងៃទី១៥កើតខែកក្តឹកដែលមានរយៈពេល២៩ថ្ងៃដែលពុទ្ធរិស័ទខ្មែរប្រារព្វធ្វើឡើងដើម្បីបំពេញតំរូវការជាក់ស្តែងរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅតាមទីវត្តអារាមនានាក៏ដូចជាការរួមចំណែកកសាងទីសេនាសនៈនិងសមិទ្ធផលក្នុងវត្តព្រមទាំងរួមចំណែកលើកកំពស់ការគោរពប្រតិបត្តិព្រះពុទ្ធសានាដែលជាសានារបស់រដ្ឋឲ្យបានថ្គុំថ្កើនរុងរឿងផងដែរ។ហើយការធ្វើបុណ្យកឋិនទាននេះជាបុណ្យដែលក្នុងព្រះពុទ្ធសាសនាជាកាលទានដ៏វិសេសមួយមានដែនកំណត់ពេលវេលាច្បាស់លាស់ពុំមានចេះតែធ្វើនៅពេលណាក៏បានតាមតែចិត្តនឹកឃើញនោះឡើយ។img_20161113_180348
ឯកឧត្តមបានបន្តថា៖ប្រជាពុទ្ធបរិស័ទយេីងទាំងអស់គ្នាបានចូលរួមគ្នា ធ្វេីបុណ្យយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះក៍ដោយសារតែប្រទេសជាតិ របស់យេីងមានសុខ សន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍលេីគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ដូចច្នេះហេីយយេីងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសុខសន្តិភាពនេះ ព្រោះវាមានតម្លៃសម្រាប់យេីងទាំងអស់គ្នា ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕ img_20161113_180402

img_20161113_180355

img_20161113_180406ដោយ:ឃិន គន្ធា