ខេត្តហឺប៉ីរបស់ចិនមានគំរោងមកវិនិយោគនៅខេត្តព្រះសីហនុបន្ទាប់ពីសំលឹងឃើញសក្តានុពលសេដ្ឋកិច្ចនៃខេត្តព្រះសីហនុ

0

ខេត្តេព្រះសីហនុ៖ នៅល្ងាចថ្ងៃទី១៤ខែវិច្ឆិកា ២០១៦នេះ គណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មខេត្ត ហឺប៉ី ដឹកនាំដោយលោក ទុង ជឹហ្វាំង បានចូលជួបសំណេះសំណាលជាមួយគណៈអភិបាលខេត្តព្រះសីហនុដើម្បីស្វែងរកទំនាក់ទំនងវិនិយោគនិងធ្វើពាណិជ្ជកម្ម ផ្នែកឧស្សាហកម្មនៅខេត្តព្រះសីហនុ។ img_3133ខណៈប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនិងមានចំណងមិត្តភាពយ៉ាងរឹងមាំជាមួយប្រទេសចិន និងដោយសំឡឹងមើលឃើញនូវសក្តានុពលរបស់ខេត្តព្រះសីហនុសំរាប់ទឹសដៅវិនិយោគនៅថ្ងៃអនាគត។

បច្ចុប្បន្នវិនិយោគិនពីគ្រប់ទឹសទីបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក៍មានកាកើនឡើងយ៉ាងច្រើនឡើងៗជារៀងរាល់ឆ្នាំដែរក្នុងនោះរួមមាន ប្រទេសវៀតណាម រូស្ស៊ី និងជាពិសេសប្រទេសចិនតែម្តង។

ឯឧ យន្ត មីន បានជម្រាបជូនគណៈប្រតិភូខេត្តហឺប៉ីថា៖ ខេត្តព្រះសីហនុគឺជាខេត្តដ៍មានសក្តានុពលសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្មផ្សេងៗ។

ព្រោះខេត្តនេះមានប្រពន្ធ័គមនាគមន៍ប្រទាក់ក្រឡាគ្នា ទាំងផ្លូវគោក ផ្លូវដែក កំផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ តំបន់ឧស្សាហកម្ម ឆ្នេរខ្សាច់ កោះ ទឹកធ្លាក់ក្បាលឆាយ ព្រៃភ្នំ ដីស្រែចំការមានជីជាតិទៀតផងនិងមានធាតុអាកាសល្អ។img_3126

បច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងតែអភិវឌ្ឍប្រពន្ធ័គមនាគមន៍អោយកាន់ប្រសើរថែមទៀតដើម្បីឆ្លើយតបទៅនឹងផែនការអភិវឌ្ឍឆ្នាំ២០១៥ ២០២៥ គ្រោងនឹងប្រែក្លាយខេត្តព្រះសីហនុអោយទៅជាខេត្តតំបន់សេដ្ឋកិច្ចឧស្សាហកម្មគំរូពហុបំណងរបស់កម្ពុជាសំរាប់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។img_3127

ឯឧ យន្ត មីន បានអោយដឹងបន្តថា នៅឆ្នាំ២០១៧ខាងមុខនេះ ខេត្តព្រះសីហនុនឹងត្រូវបានកសាងផ្លូវល្បឿនលឿនមួយខ្សែថែមទៀតដើម្បីបំរើមធ្យោបាយដឹកជញ្ជូនពីភ្នំពេញទខេត្តព្រះសីហនុដែលជាគំរោងរបស់ប្រទេសចិន។

ឯឧ  យន្ត មីន ក៏សំដែងការស្វាគមន៏ចំពោះគណៈប្រតិភូខេត្តហឺប៉ី ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ និង បានស្នើដល់ប្រតិភូអោយជួយទាក់ទាញអ្នកវិនិយោគចិនខេត្តហឺប៉ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។img_3128

លោក ទុង ជឹហ្វាំង ប្រធានគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មខេត្តហឺប៉ី បានអោយដឹងថា៖ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទើបប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មខេត្តហឺប៉ីមកសុំជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុដើម្បីធ្វើទំានាក់ទំងពាណិជ្ជកម្មនិងវិនិយោគនាពេលអនាគត។

លោក ទុង ជឹហ្វាំង បញ្ជាក់ថា ខេត្តហឺប៉ី គឺជាខេត្តជាប់ឆ្នេរសមុទ្រដូចខេត្តព្រះសីហនុដែរ ខេត្តនេះមានទីក្រុង ប៉េកាំងនៅចំកណ្តាលនិងជាខេត្តឧស្សាហកម្មធន់ធ្ងន់ពិសេសខាងផលិតដែកថែប ស៊ីម៉ង និង បន្ទះកញ្ចក់ សំរាប់តំរូវការទូទាំងពិភពលោក។ក្រៅពីនោះក៏មានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត ក្រុមហ៊ុនវាយនភណ្ធ័ ក្រុមហ៊ុនម៉ៅការសំណង់ធំៗដែលរដ្ឋាភិបាលទទួលស្គាល់ផងដែរ។img_3146

បច្ចុប្បន្ននេះដែរក្រុមហ៊ុនកាត់ដេរអាវគ្រហ្សេ មួយយកពីខេត្តហឺប៉ី ក៏បានកំពុងដំណើរការនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានកម្មករកំពុងបំរើការងាររាល់ថ្ងៃចំនួន១៥០០នាក់។

លោក ទុង ជឹហ្វាំង លើកឡើងបន្តថា៖ លោកនឹងយកដំណឹងអំពីសក្តានុពលខេត្តព្រះសីហនុក៍ដូចជាសំណូមពររបស់អភិបាលខេត្តព្រះសីហនុទៅផ្សព្វផ្សាយនៅខេត្តហឺប៉ីដើម្បីអោយអ្នកវិនិយោគចិនបានដឹងនឹងមកបណ្តាក់ទុនវិនិយោគតាមវិស័យផ្សេងៗនៅខេត្តព្រះសីហនុនេះ។

លោក ទុង ជឹហ្វាំង ក៏បានស្នើ ឯឧ អភិបាលខេត្តព្រះសីហនុ យន្ត មីន ទៅធ្វើទស្សនកិច្ចខេត្តហឺប៉ីដើម្បីស្វែងយល់ពអំពីវិស័យឧស្សាហកម្មផងដែរ។

គួរបញ្ជាក់ផងដែរថាខេត្តព្រះសីហនុ បច្ចុប្បន្ននេះគ្រាន់តែនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមានក្រុមហ៊ុនជាង១០០ បាននឹងកំពុងដំណើរការវិនិយោគដោយបានផ្តល់ការងារជូនពលរដ្ឋយ៉ាងច្រើនសន្ធឹកផងដែរ។

ជាងនេះទៀតរយៈកាលចុងក្រោយនេះសង្គេតឃើញថាមានក្រុមហ៊ុនវិនិយោគជាច្រើនមកពីក្រៅប្រទេស ក៏បានមកជួបពិភាក្សាដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគតាមវិស័យផ្សេងៗផងដែរ។

ជាការកត់សំគាល់ក្នុងរយៈកាលថ្មីៗនេះខេត្តព្រះសីហនុបាននឹងកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុនវិនិយោគនានាពីគ្រប់ទឹសទីជាពិសេសប្រទេសចិនតែម្តង៕img_3154img_3150