ប៉ូលីសតាមរកចោរ ឯអ្នករងគ្រោះដេកពេទ្យទាំងព្រឹកសង្ស័យអំពើប្លន់

0

ខេត្តព្រះសីហនុ៖(ដំណឹងបឋម)ស្រ្តីជនជាតិចិនដែលជាថៅកែស៊ុបឆ្នាំងដីម្នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ កំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ខណៈងើបពីដំណេកជួបចោរប្លន់ចេញពីបន្ទប់ទឹកវាយប្លន់យកលុយទៅបាត់ឈឹងដោយបានបង្ករអោយមានការភ្នាក់ផ្អើលទាំងព្រឹកនៅក្រុងព្រហសីហនុ។photo_2016-11-16_11-29-23

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧ និង ២០ នាទី ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចក្រុម ២៧ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។

ពាក់ព័ន្ធករណីខាងលើនេះ បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានងើបពីដំណេក ហើយបានដើរសំដៅទៅបន្ទប់ទឹក ក្នុងគោលបំណង ងូតទឹក រៀបចំខ្លួនទៅផ្សារទិញឥវ៉ាន់។

ប៉ុន្តែគ្រាន់តែទៅដល់មុខបន្ទប់ទឹក ក៏ស្រាប់តែជនសង្ស័យម្នាក់ពួនសំងំនៅក្នុងបន្ទប់ទឹកមិនដឹងតាំងពីពេលណាមក បានស្ទុះមកវាយរូបគាត់ទាំងកម្រោលតែម្តង បណ្តាលអោយរូបគាត់រងរបួសធ្ងន់ធ្ងរ ក្នុងពេលនោះផងដែរ។photo_2016-11-16_11-29-19

ជនសង្ស័យក្រោយពីធ្វើសកម្មភាពវាយគាត់រួចហើយ ក៏បានយកកាបូបលុយរបស់គាត់រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែករូបគាត់ត្រូវបានបងប្អូនអ្នកជិតខាងដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការជួយសង្គ្រោះភ្លាមៗក្នុងពេលនោះផងដែរ។

សមត្ថកិច្ចប៉ូលីសសង្កាត់លេខ៣ បានប្រាប់អោយដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ចាំង លីង អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន មុខរបរ ថៅកែស៊ុបឆ្នាំដី បានរងរបួសដៃ មុខ មាត់យ៉ាងធ្ងន់ធ្ងរ។

ដោយយោងតាមមុខរបួសនេះសង្ស័យថា ជនល្មើសប្រើវត្ថុរឹងវាយទៅលើស្រ្តីរងគ្រោះ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងបើកការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ photo_2016-11-16_11-29-14