កំពង់ស្ពឺ៖ ជើងកាងជាបងប្អូនភ្លោៈ២នាក់ត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ភ្លាមៗបន្ទាប់ពួកគេបានព្រួតវាយបរស់២នាក់រងបួសធ្ងន់ទាំង២នាក់ ក្នុងនោៈបានបង្កវ៉ៃបំផ្លាញសម្ភារៈមួយចំនួនផងដែរ ។ករណីបង្កហឹង្សាដោយចេតនានេៈនៅម៉ោង១២និង ០០នាទីយប់ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៦នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោៈក្នុងអំពើហឹង្សាដោយចេតនាបណ្តាលឱ្យរងរបួសធ្ងន់មានគ្នា ២នាក់ទី១ ឈ្មោះ អ៊ុន រ៉េត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិឃុំកើតហេតុ រងរបួសធ្ងន់ទី២ ឈ្មោះ លន់ ម៉ាប់ ភេទប្រុស អសយុ២៧ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិឃុំខាងលើ របួសធ្ងន់ ។
បន្ទាប់ពីបានវាយមនុស្សឲ្យបួសហើយជនបង្កបានវាយធ្វើឲ្យខូចខាតសម្ភារៈមួយចំនួន ចានបាយចំនួន១០កញ្ចក់ទ្វារផ្ទះ ០១ផ្ទាង កង់ជិះ ០១ ។
ហេតុការណ៍នេះបានបង្កឡេីងដោយជនសង្ស័យ០២ នាក់បងប្អូនភ្លោះជាមុខសញ្ញបងធំក្នុងមូលដ្ឋាននេៈ មានឈ្មោះ ទី១ ឈ្មោះ ហួ ស្រស់ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុទី២ ឈ្មោះ ហួ ខួច ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកេីតហេតុ ។ អ្នកទាំងពីរនេះបានវាយទៅលើជនរងគ្រោះ ខាងលើពីរនាក់ឲ្យរងរបួសធ្ងន់ ។បន្ទាប់ពីធ្វើកម្មភាពភ្លាមៗកំលាំងអាវុធ បានសហការជាមួយប៉ូលីសប៉ុស្តិ៍សង្កែសាទប និងប៉ូលីសស្រុក ដឹកនាំដោយលោក អន យុទ្ធហុង អធិការរងស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួ ខួច បានភ្លាម ឯ ឈ្មោះ ហួ ស្រស់ បានរត់គេចខ្លូនចូលព្រៃបាត់ ។បច្ចុប្បន្នជនង្ស័យឈ្មោះ ហួ ខួច បានឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕