យន្តហោះប្រើថាមពលព្រះអាទិត្យ Solar Impulse ជាយន្តហោះមួយដំណើរការដោយថាមពលព្រះអាទិត្យ ជួយការពារបរិស្ថានខ្លាំងបំផុតក្នុងចំណោមយន្តហោះទាំងឡាយ អាចធ្វើការហោះហើរបានក្នុងរយៈពេល៥ថ្ងៃ និង៥យប់ ដោយប្រើថាមពលព្រះអាទិត្យសុទ្ធ។
យន្តហោះនេះមានម៉ាស៊ីនអគ្គិសនី ឬដែលផ្តល់ថាមពលដោយ Cellules ព្រះអាទិត្យចំនួន១៧.២០០ ។
មានទំហំដូចជាយន្តហោះ Airbus A380 ប៉ុន្តែយន្តហោះនេះមានទម្ងន់ត្រឹមតែ២.៣០០គីឡូក្រាមប៉ុណ្ណោះ បើធ្វើការប្រៀបធៀបយន្តហោះនេះ មានទម្ងន់ស្រាលជាងយន្តហោះ Airbus ដល់ទៅ១៥០ដងឯណោះ ។ យន្តហោះប្រើថាមពលព្រះអាទិត្យលើកមុន បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងរួចមកហើយ ។ វាអាចហោះហើរពីទ្វីបអឺរ៉ុបរហូតដល់ប្រទេសម៉ារ៉ុក បន្ទាប់មកកាលពីខែឧសភា កន្លងមកនេះ វាហោះទៅដល់សហរដ្ឋអាមេរិក ។ យន្តហោះនេះតាមពិតទៅមានស្លាបទាំង២វែងបំផុត ហើយភាពសុក្រិតរបស់វា គឺការហោះហើរដោយពុំចាំបាច់ចុះសំចតបានរយៈពេលដល់ទៅ២៦ម៉ោង ។ យន្តហោះពន្លឺព្រះអាទិត្យដំបូងគេ អាចមានសមត្ថភាពផ្ទុកថាមពលបញ្ចូលពេលថ្ងៃ ដើម្បីអាចហោះហើរបាននៅពេលយប់ពុំគ្រប់គ្រាន់ឡើយ ។ អ្នកផ្តួចផ្តើមគំនិតបង្កើតយន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យ លោក Andre Borsehberg និង លោក Bertrand Piccard បានបញ្ជាទិញយន្តហោះ Solar Impulse-1 ។
បុរសទាំង២នាក់នេះ ដែលម្នាក់ជាអតីតអ្នកបើកយន្តហោះ ហើយម្នាក់ទៀតជាមនុស្សដំបូងគេដែលអាចធ្វើដំណើរជុំវិញផែនដី ដោយបាល់ឡុងហោះនោះ បានប្រើចំណេះដឹងរបស់ពួកគាត់ ដើម្បីដំណើរការគម្រោងថ្មី ។ កាលពីថ្ងៃទី២ មិថុនា គឺលោក Markus Secherdel ដែលបានបញ្ជាទិញយន្តហោះប្រើថាមពលព្រះអាទិត្យទី២ ដែលមានភាពសុក្រិតខ្លាំង គួរឱ្យភ្ញាក់ផ្អើល ។
Solar Impulse-2 អាចហោះហើររយៈពេល៥ថ្ងៃ និង៥យប់ ពោលដល់ទៅ១២០ម៉ោងឯណោះ ។ បែបនេះអាចឱ្យលោកធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ៕