បន្ទាយមានជ័យរៀបចំពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនៅស្ទឹងសិរីសោភ័ណ

0

បន្ទាយមានជ័យ: រាត្រីថ្ងៃទី១៣-១៤ខែវិច្ឆិកាឆ្នាំ២០១៦កន្លងមកនេះ នៅមាត់ស្ទឺងសិរីសោភ័ណក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ឯកឧត្ដម អីុ ឡុង សមាជិកក្រុមប្រឹក្សាខេត្ត, img_20161116_155037ឯកឧត្ដម សួន បវរ អភិបាលខេត្ត, លោក អភិបាលរងខេត្តនិងមន្ត្រីរាជការសីុវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួម ព្រះរាជពិធីអកអំបុកនិងសំពះព្រះខែ សម្រក់ទៀនជ័យនិងបណ្តែតប្រទីប យ៉ាងឧឡារឹកសប្បាយរីករីករាយ។
លោកសួន បវរ បានមានប្រសាសន៍ថា: យប់នេះយើងទាំងអស់គ្នា និងរូបលោកផ្ទាល់រីករាយ មនោរម្យនុងសប្បាយចិត្តក្រៃកន្លងដែលបានចូលរួមព្រះរាជពិធីអកអំបុក សំពះព្រះខែ សម្រក់ទៀនជ័យ និងបណ្តែតប្រទីបជាមួយប្រជាពលរដ្ឋរាប់ពាន់នាក់នៅមាត់ស្ទឹងសិរិសោភ័ណនេះ។
លោកសួន បវរ បាននិយាយទៀតថាព្រះរាជពិធីបុណ្យពុទ្ធសាសនានិងប្រពៃណីជាតិខ្មែរផងនេះ ដែលមានកំណើតតាំងពីក្នុងកំឡុងព្រះមហាវីរៈក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់វរៈកងទ័ពជើងទឹក។
លោកក៏សូមថ្លែងអំណរព្រះគុណដល់ព្រះភិរុណនិងព្រះគង្គាឆ្នាំនេះបានបង្អុរទឹកភ្លៀងមកយ៉ាច្រើនសំរាប់ស្រោចស្រពមកលើការដាំដុះដំណាំនិងស្រូវ ក៏ដូចជាចិញ្ចឹមជីវិតមនុស្សសត្វ និងរុក្ខជាតិទាំងឡាយ។img_20161116_155026
សូមបញ្ជាក់ថាឆ្នាំនេះ សម្រាប់ព្រះរាជពិធីបុណ្យនេះ ប្រារព្ធក្នុងខេត្តបន្ទាយមានជ័យ លោកបានសុំអភ័យទោសពលរដ្ឋនិងសាធារណ:ជនដោយមិនបានធ្វើមុននិងចំតំណាលគ្នានឹងពិធីនៅរាជធានីដែរ នោះមកពីទូក-ងនិងចុះណុះទូកត្រូវយកទៅប្រណាំងនៅខេត្តឧត្តមានជ័យ រាជធានីភ្នំពេញនិងខេត្តសៀមរាបអស់។
តែត្រូវលើកពេលប្រណាំងទូក-ងចាប់ពីថ្ងៃទី២៤-២៥វិច្ឆិកាវិញនៅក្នុងស្ទឹងសិរីសោភ័ណនាក្រោយសាកលវិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លាក្រុងសិរីសោភ៍ណខាងមុខ។
រដ្ឋបាលខេត្តក៏មានរៀបចំអោយមានស្តង់ ការតាំងពិព៍រណ៍ជាច្រើនសំរាប់ដាក់តាំងបង្ហាញលក់របស់របរនិងនៅពេលថ្ងៃ-យប់។ក៏នៅមានល្បែងប្រជាប្រីយ៍និងសិល្បៈសំដែងឲ្យប្រជាពលរដ្ឋមកមើលកំសាន្តទៀតផង។ img_20161116_155122
ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្តុ គណ:អភិបាលខេត្ត លោកក៏បានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ គុណព្រះរតន:ត្រ័យ គុណម្ចាស់ទឹកម្ចាស់ដី អារុក្ខអារក្សទេវតារក្សាព្រៃភ្នំ សមុទ្រទន្លេ វាលស្រែចម្ការ… ជូនពរជ័យសិរីបវរ មហាប្រសើរ មានលាភមានយស សេចក្តីសុខសេចក្តីចម្រើនដល់បងប្អូនមន្ត្រូីរាជការ កងកម្លាំងប្រជាពលរដ្ឋ សាធារណ:ជនទូទាំងខេត្តបន្ទាយមានជ័យ ក៏ដូចជាថ្វាយព្រះពរព្រះមហាក្សត្រ សម្តេចព្រះវរ:រាជមាតាជាតិខ្មែរ និងជូនពរថ្នាក់ដឹកនាំនិងសមាជិកស្ថាប័នកំពូលជាតិមានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលផងដែរ។img_20161116_155021
សូមបញ្ជាក់ដែរថា ក្នុងអំឡុងពិធីបុណ្យនេះ នៅក្នុងស្ទឹងសិរីសោភ័ណមានបណ្តែតប្រទីបនៃសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិសឹករងខេត្ត មន្ទីរ អង្គភាពនានារបស់ខេត្តនិងប្រទីបរបស់ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីចំនួន៤យប់។
រីឯនៅតាមវត្តអារាមនានា រួមទាំងវត្តស្វាយចាស់ជាវត្តនៃសង្ឃគណខេត្តក៏មានពិធីបង្ហោះគោម បណ្តែតប្រទីបអកអំបុក សំពះព្រះខែដែរ៕

img_20161116_155044img_20161116_155034img_20161116_154945

ដោយ:ឃិន គន្ធា