ផ្លូវគ្រួសក្រហមឆ្ពោះទៅកោះខ្យងត្រូវបានបើកការដ្ឋានជួសជុល,ឆ្នាំ២០១៧នឹងធ្វើអោយទៅជាផ្លូវចាក់កៅស៊ូ

0

ខេត្តព្រះសីហនុ៖ផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែងជិត៨គម ពីចំណុចផ្លូវជាតិលេខ៤ត្រង់ចំណុចសាលាឃុំអូរឧកញ៉ាហេង photo_2016-11-17_10-14-15ស្រុកព្រៃនប់ឆ្ពោះទៅសមុទ្រកោះខ្យងដែលប្រជាពលរដ្ឋទន្ទឹងរងចាំការជួសជុលជាច្រើនឆ្នាំកន្លងមកហើយនោះឥលូវនេះត្រូវបានបើកការដ្ឋានជូសជុលឡើងវិញហើយនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ក្រោមអធិបតីភាព ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ

ដើម្បីជូយសំរួលដល់ការលំបាករបស់ប្រជាពលរដ្ឋយើងដែលប្រើប្រាស់ផ្លូវនេះជាពិសេសក្រុមកម្មករកម្មការិនីរស់នៅឃុំបឹងតាព្រហ្មនិងឃុំអូរជ្រៅដែលឆ្លងកាត់តាមផ្លូវនេះរាល់ថ្ងៃក្នុងការទៅធ្វើការនៅតាមរោងចក្រនានានៅស្រុកព្រៃនប់(តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង)។photo_2016-11-17_10-15-21

 

លោក នេន ម៉ាឡៃ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុបានបញ្ជាក់ថា៖ផ្លូវនេះមានគំរោងជួសជុលជំហ៊ានដំបូងត្រឹម

ប្រវែង១៥៥០ ម ប៉ុណ្ណោះទេ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ឆ្ពោះទៅជិតដល់ភូមិបឹងតាព្រហ្ម ព្រោះថវិកា មានកំរិត។

តែចំណុចដែលនៅសេសសល់នឹងមានការកែលម្អរដើម្បីអោយប្រជាពលរដ្ឋអាចប្រើប្រាស់បានជាបណ្តោះអាសន្នសិន។

នៅឆ្នាំ ២០១៧ខាងមុខ ផ្លូវនេះនឹងត្រូវធ្វើអោយទៅជាផ្លូវក្រាលកៅស៊ូជំនួសវិញ។photo_2016-11-17_10-17-30

គួរបញ្ជាក់ថាផ្លូវនេះមានប្រវែងសរុបចំនួន៧៨០០ម៉ជាប្រភេទផ្លូវជនបទក្រាលគ្រួសក្រហម។កន្លងមកផ្លូវនេះត្រូវបានលើកគំរោងជួសជុលជាច្រើនឆ្នាំនិងច្រើនដងទៀតផងដែរ។

ជាងនេះទៀតផ្លូវនេះថែមទាំងមានគំរោងប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូទៀតផងដែរតែគំរោងនេះហាក់មានការរអាក់រអួលខកខានទៅវិញ។

បញ្ហានេះបានធ្វើអោយប្រជាជននៅមូលដ្ឋានខាងលើទន្ទឹងរងចាំជាច្រើនឆ្នាំដូចកូនតូចយំស្រេកឃ្លានចំណី00រងចាំម្តាយមកពីផ្សារ៕photo_2016-11-17_10-14-25 photo_2016-11-17_10-14-46 photo_2016-11-17_10-17-22 photo_2016-11-17_10-17-26