ខេត្តរតនគិរី៖ សាកសពបុរសជនជាតិវៀតណាមលង់ទឹកស្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសេសាន។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាចនៅជិតកោះសាំងចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យសាកសពទើបដឹងថា សាកសពជាជនជាតិវៀតណាម។
បើតាមការអោយដឹងពីសមត្ថកិច្ចនគរបាលឃុំសេសាននិងស្រុកអូរយ៉ាដាវបានអោយដឹងថាសាកសពខាងលើនេះសមត្ថកិច្ចស្រុកអូរយ៉ាដាវបានធ្វើការទំនាក់ទំនងគ្នាជាមួយសមត្ថកិច្ចឃុំញ៉ាងស្រុកអណ្តូងមាសបានអោយដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៦ វេលាល្ងាចនោះមានជនជាតិវៀតណាមម្នាក់បានលង់ទឹកស្លាប់ហើយសាកសពអណ្តែតតាំងពីស្រុកអណ្តូងមាសមកទើនៅចំណុចខាងលើ ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វើការត្រួតពិនិត្យរួចទើបដឹងថាសាកសពមានឈ្មោះ វៀង តឹងយ៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមានស្រុកកំណើតភូមិហថាន់ ឃុំយ៉ាងហ្វាង ស្រុកលីប៊ី ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វើការត្រួតពិនិត្យសាកសពហើយលទ្ធិផលគឺសាកសពពិតជាលង់ទឹកស្លាប់មែន ក្រោយមកទៀតក៏មានឪពុកម្តាយបងប្អូនសាកសពបានមកទទួលយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតប្រទេសវៀតណាម។
សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាជនរងគ្រោះមកស្នាក់នៅទឹកដីខ្មែរមានច្បាប់ឫមានមុខរបរអ្វីនោះទេ៕ដោយ: យក្ខឡោម