ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតអោយដឹងថា នៅម៉ោង២០.៣០ នាទីយប់ថ្ងៃទី ១៦.វិច្ឆិកា.២០១៦ មានករណីប្លន់ប្រដាប់ដោយអាវុធ នៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកេីត ស្រុកបន្ទាយមាស ខេត្តកំពត ។ជនសង្ស័យចំនួន០៤ នាក់ ប្រដាប់ដោយអាវុធខ្លី ០១ដើម បានចូលប្លន់ផ្ទះប្រជាពលរដ្ឋប្រកបរបរទិញស្រូវ ឈ្មោះ ឌុន ធីម ភេទប្រុស អាយុ៤២ ឆ្នាំ ពេលនោះពួកចោរបានសម្លុតម្ចាស់ផ្ទះអោយដេក ប៉ុន្តែម្ចាស់ផ្ទះបានលបរត់កេច ស្រែកអោយគេជួយ ហើយក្រុមចោរបានបាញ់ ចំនួន ០៣ គ្រាប់ បណ្តាលអោយត្រូវប្រអប់ជើងស្តាំជនរងគ្រោះ ។
ពេលនោះ កម្លាំងល្បាតក៏បានចុះអន្តរាគមន៍បន្ទាន់ ក្រុមចោរក៏បានរត់គេចខ្លួន ដោយមិនទាន់បានយកសម្ភារៈអ្វីឡើយ។បេីតាមលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថាមុខសញ្ញាជនល្មេីសកំណត់បានខ្លះៗហេីយ ហើយសមត្ថកិច្ចកំពុងតាមស្ទាក់ចាប់៕