កម្លាំងប្រដាប់អាវុធរុស្ស៊ីបានចាប់ ផ្ដើមត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាម របស់កងពលប្រចាំតំបន់ភូមិភាគ បស្ចឹម ដោយបានចាប់ផ្ដើមធ្វើសមយុទ្ធ មានការចូលរួមពីកាំជ្រួចមីស៊ីលរយៈ ចម្ងាយឆ្ងាយ មានកម្រិតវាយប្រហារ ចំគោលដៅខ្ពស់ គឺកាំជ្រួចមីស៊ីលអាយ ស្កេនឌឺ (Iskander) ។
ការធ្វើសមយុទ្ធចាប់ផ្ដើមតាំងពីថ្ងៃទី ២៧ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃ ទី២៥ ខែមិថុនា នៅតំបន់បស្ចឹមប្រទេស រុស្ស៊ី ។ សមយុទ្ធនោះមានការចូលរួមទី បញ្ជាការទ័ពអាកាសផងដែរ ។
កម្លាំងទាហាននៃកងពលប្រចាំ បស្ចឹមប្រទេសបានបំពាក់ដោយប្រព័ន្ធ កាំជ្រួចមីស៊ីលទំនើបៗដែលមានដូចជា អាយស្កេនឌឺ និងយន្ដហោះចម្បាំងវាយ លុកពីចម្ងាយទៀតផង ។ គោលដៅនៃ ការធ្វើសមយុទ្ធគឺដើម្បីពង្រឹងសមត្ថ ភាព ក៏ដូចជាការត្រៀមលក្ខណៈធ្វើ សង្គ្រាមទប់ទល់រាល់ការវាយប្រហារនៃ កងពលកាំជ្រួចមីស៊ីលការពារ របស់រុស្ស៊ី។
ក្រសួងការពាររុស្ស៊ីមិនបានប្រកាស ពីទីតាំងធ្វើសមយុទ្ធនោះឡើយ ប៉ុន្ដែនា ពេលកន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា អាចនឹងដាក់ពង្រាយ កាំរជួចមីស៊ីលអាយស្កេនឌឺនៅតំបន់ កាលីនីនក្រាត ជាប់ព្រំដែនប្រទេសប៉ូ ឡូញក្នុងតំបន់អឺរ៉ុប ។ កាលពីខែធ្នូ ឆ្នាំ ២០១៣ ប្រធានាធិបតីពូទីន ធ្លាប់បាន ប្រកាសថា ការដាក់ពង្រាយប្រព័ន្ធកាំ- ជ្រួចមីស៊ីលអាយស្កេនឌឺនៅមិនទាន់ អាចកំណត់ពេលវេលាច្បាស់លាស់នៅ ឡើយ ប៉ុន្ដែនឹឹងត្រូវដាក់ពង្រាយនៅពេល ចាំបាច់បំផុត ។
ប្រព័ន្ធមីស៊ីលយុទ្ធសាស្ដ្រអាយស្កេនឌឺជាប្រភេទសព្វាវុធដែលមានកម្លាំង និងប្រសិទ្ធបំផុតរបស់កម្លាំងទាហាន អាកាសរុស្ស៊ី ។ កាំជ្រួចមីស៊ីលនោះអាច បំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារ ទៅលើគោលដៅមានភូមិសាស្ដ្រខុសៗ គ្នា ហើយមីស៊ីលនោះអាចវាយប្រហារ ចេញពីទីបញ្ជាការនៅក្រោមដី និងទី ទាំងនៅលើដី ។ មីស៊ីលអាយស្កេនឌឺ មានប្រវែងដល់ទៅ៧,២ម៉ែត្រ ទំហំ៩៥ សង់ទីម៉ែត្រ ទម្ងាន់៣,៨តោន អាច បំពាក់ក្បាលគ្រាប់មានទម្ងាន់៣៨៥ គីឡូក្រាម អាចហោះហើរក្នុងកម្ពស់៥០ គីឡូម៉ែត្រ ។ កាំជ្រួចមីស៊ីលនោះអាច ផ្ទុកនៅលើរថយន្ដជើងទម្រចល័តបាន២ គ្រាប់ ហើយក្នុងរយៈពេលមួយនាទីអាច នឹងបាញ់បង្ហោះកាំជ្រួចមីស៊ីលនោះបាន ទាំងអស់ ។
មីស៊ីលអាយស្កេនឌឺអាចវាយប្រហារ នៅគោលដៅមានចម្ងាយដល់ទៅ៤៨០ គីឡូម៉ែត្រ ហើយអាចនឹងបាញ់ឆ្ងាយជាង នេះទៀត ។
ប្រព័ន្ធមីស៊ីលអាយស្កេនឌឺអាចដាក់ ពង្រាយនៅភូមិសាស្ដ្រមិនរាបស្មើដូច ជាតំបន់ភ្នំ តំបន់ខ្ពង់រាប ឬក៏តាមឆ្នេរ ដងទន្លេ ដងសមុទ្រ ។ លើសពីនេះទៅ ទៀតមីស៊ីលមានប្រព័ន្ធនាំផ្លូវបាញ់ចេញ ពីចម្ងាយដោយផ្កាយរណប ។
ប្រព័ន្ធមីស៊ីលអាយស្កេនឌឺប្រភេទថ្មី ត្រូវបានភាគីរុស្ស៊ីសាកល្បងប្រកប ដោយជោគជ័យនៅឆ្នាំ២០០៧ ហើយ កម្លាំងទាហានបានអភិវឌ្ឍន៍បន្ថែមឱ្យ ទៅជាកាំជ្រួចមីស៊ីលអាយស្កេនឌឺអឹម និងអាយស្កេនឌឺខេ ចំណែកមីស៊ីលអាយ ស្កេនឌឺអ៊ី សម្រាប់លក់ទៅក្រៅប្រទេស៕