បើមិនមានការត្រូវរូវគ្នា ការដឹកជញ្ជូនប្រេងរបស់ក្រុមហ៊ុន(ឌីធីស៊ី)ចេញពីខេត្តមណ្ឌលគិរី ដោយរលូននោះដែរ

0

ដោយ ពល

មណ្ឌលគីរី ៖ ប្រភពសេចក្តីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា សមត្ថកិច្ចជាច្រើនស្ថាប័ន្ត ដែលប្រចាំការនៅច្រកអន្តរជាតិទ្វេរភាគីព្រុំដែនដាក់ដាំ ជាប់និងព្រំប្រទល់img_20161117_115100ប្រទេសវៀតណាម បាននឹងកំពុងសង្ងំយកចំណូលពីការនាំចេញឈើប្រណិត និងទំនិញផ្សេងៗពីស្រុកយួន ជាពិសេសប្រេងឥន្ធនៈដែលនាំចូលដោយក្រុមហ៊ុន(ឌីធីស៊ី) របស់លោកឧកញ៉ា អឹុង តានវិរៈ ហៅឧកញ៉ាលក្ខ័ រាប់សិបមឺុនលីត្រ ក្នុងមួយខែៗដោយអាងលេសថាយកមកចែកចាយនៅក្នុងខេត្តមណ្ឌលគីរីដោយអនុគ្រោះពន្ធ ។

ជាក់ស្តែងរថយន្តស៊ីទែនដែលដឹកប្រេង០៦គ្រឿង ត្រូវបានដឹកចេញពីប្រទេសវៀតណាមឆ្លងកាត់តាមច្រកដាក់ដាំចូលទឹកដីកម្ពុជាកាលពីវេលា ម៉ោង ៩ ព្រឹកកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយគ្មានការត្រួតពិនិត្យឯកសារដែលពាក់ព័ន្ធណាមួយពីមន្ត្រីគយនោះទេ ទោះបីដឹងថារថយន្តចំនួន ៦គ្រឿងនោះបានដឹកប្រេងពីប្រទេសវៀតណាមមកប្រទេសកម្ពុជាយ៉ាងណាក៏ដោយ សមត្ថកិច្ចដែលនៅឈរជើងប្រចាំច្រកនោះធ្វើមើលមិនឃើញដែរ ប្រហែលជាទទួលបានលាភសក្ការៈពីក្រុមហ៊ុន(ឌីធីស៊ី)ហើយមើលទៅ។

បើតាមប្រភពពីមន្រ្តីម្នាក់នៅទីនោះបានលួចខ្សិបបង្ហើបប្រាប់ថា ក្នុងថ្ងៃៗមានរថយន្តស៊ីទែនដឹកប្រេងរបស់លោកឧកញ៉ា អឹុង តានវិរៈ ហៅឧកញ៉ាល័ក្ខ មិនតិចជាង០៦ឡានទេក្នុងមួយថ្ងៃៗដែលត្រូវដឹកឆ្លងកាត់បារ៉ាសកុងត្រូលដែលសមត្ថកិច្ចទាំងអស់នោះដាក់នៅតាមមាត់ច្រកអន្តរជាតិដាក់ដាំ។

img_20161117_115103

បើតាមការបញ្ជាក់លោក ឡុញ ស៊ីថេន ប្រធានការិយាល័យ គយ និង រដ្ឋាករ ប្រចាំច្រក ដាក់ដាំបានអះអាង ថាបើប្រេងទាំងនេះ ដឹកបន្តចេញពីខេត្តមណ្ឌលគិរីនោះគឺលោកអត់ទទួលខុសត្រូវទេព្រោះប្រេងទាំងអស់នេះសម្រាប់តែ ចែកចាយក្នុងខេត្តមណ្ឌលគិរីតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ខាងភ្ងាក់ងារយើងបានសុំការបំភ្លឺពី លោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយប្រចាំនៅខេត្តមណ្ឌលគីរី តែមិនអាចសុំការបំភ្លឺបានដោយសារពុំមានលេខទូរស័ព្ទរបស់លោកធ្វើការទំនាក់ទំនងជាមួយ៕

img_20161117_115107