ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ នឹងគណ:កម្មាធិការប្រតិបត្តិជាតិ របស់សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត។កិច្ចប្រជុំមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជុំទាវប្រធាននឹងសមាជិកក្រុមប្រឹក្សារាជធានីខេត្តទាំង២៥ សរុបប្រមាណ ជិត១០០នាក់។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយ:ពេលពេញមួយថ្ងៃ ក្នុងគោលបំណង ពង្រឹងរបបប្រជុំអភិបាលរកិច្ចស្របតាមលក្ខន្តិក: នឹងបទបញ្ជាផ្ទៃក្នុង ពិនិត្យ នឹងអនុម័ត្តរបាយការណ៍វឌ្ឍន៍ភាព ឆ្នាំ២០១៦ នឹងផែនការសកម្មភាពថវិការឆ្នាំ២០១៧ បោះឆ្នោតបំពេញបន្ថែមសមាជិកអង្គអភិបាលរកិច្ចសមាគមន៍ វាយតម្លៃសមិទ្ធិផលសម្រេចបាន នឹងដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះស្វែងយល់ពីការគ្រប់គ្រងបុគ្គលិក ថ្នាក់ក្រោមជាតិ។
ថ្លែងបើកកិច្ចប្រជុំ នាឱកាសនេះ លោក ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានលេខាធិការរដ្ឋាន គ ជ អ ប បានមានប្រសាសថា កិច្ចប្រជុំនាពេលនេះគឺជាកិច្ច ប្រជុំរួមគ្នារវាងគណ:កម្មធិការប្រតិបត្តិជាតិ នឹងក្រុមប្រឹក្សាជាតិ របស់សមាគមន៍ជាតិ របស់រាជធានីខេត្ត។
ឯកឧត្តមបានបន្តថា ក្រោយពីបានបង្កើតឡើង នៅខែ មីនា ឆ្នាំ២០១៣ មកសមាគមន៍ ការអភិឌ្ឍន៍ស្ថាប័ន ការអភិវឌ្ឍន៍សមត្ថភាព ការស្វែងរក ការគាំទ្រ នឹងទំនាក់ទំនង សាធារណ: សហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ លើការងារអភិបាលរកិច្ចល្អ នឹងពង្រឹងលិទ្ធិប្រជាធិបតេយ្យ ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក្តាប់ព័ត៌មាន នឹងស្វែងរកសេវាផ្នែកច្បាប់ ជូនសមាជិកក្រុមប្រឹក្សារាជធានីខេត្ត។
លោក ឌី សុកផាន បានថ្លែងការកោតសសើរ នឹងវាយតម្លៃខ្ពស់ចំពោះលទ្ធផល សមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានីខេត្ត សម្រេចបានរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលលទ្ធផលទាំងអស់នេះបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់សមាគន៍ក្នុងការកសាងអភិវឌ្ឍន៍ស្ថាប័នមួយនេះ ឲ្យដំណើរការទៅប្រកបដោយភាពរលូន។
តាមរយ:កិច្ចប្រជុំដ៍មានសារ:សំខាន់នេះ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានជំនឿជឿជាក់ថា សមាគមន៍ជាតិ នឹងទទួលបានការចូលរួមមតិយោបល់ ក៍ដូចជាអនុសាសន៍ ជាច្រើនទៀតដើម្បីកែលំអរ ការអនុវត្តន៍សកម្មភាព ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្នុងការពង្រឹងស្ថាប័នសមាគមន៍ជាតិ ក្រុមប្រឹក្សារាជធានីខេត្ត ទូទាំងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍រីកចម្រើន នឹងរឹងមាំថែមទៀតសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ៕ដោយ: យក្ខឡោម