សារព័ត៌មាន Chosun IIbo បានផ្សព្វ ផ្សាយនៅថ្ងៃទី៣មិថុនាថា អ៊ីរ៉ង់បានបដិ សេធផ្ដល់លិខិតអនុញ្ញាតឱ្យយន្ដហោះដឹក ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ ចូលក្នុងដែនអាកាស ប្រទេសនេះក្នុងពេលដែលលោកស្រីកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសហ គ
មន៍អារ៉ាប់កាលពីថ្ងៃទី១៩ ឧសភា ។
យន្ដហោះដឹកប្រធានាធិបតីកូរ៉េខាង ត្បូងត្រូវហោះវៀងដោយចំណាយពេល បន្ថែម៤០នាទីទៀត ធ្វើឱ្យពេលវេលា ដែលចូលទៅដល់ប្រទេសអារ៉ាប់រួមយឺត យ៉ាវជាងពេលវេលាគ្រោងទុក ។
មន្ដ្រីមួយរូបក្នុងវិមានប្រធានាធិបតី កូរ៉េខាងត្បូងបានឱ្យដឹងថា មូលហេតុ បណ្ដាលឱ្យអ៊ីរ៉ង់មិនអនុញ្ញាតឱ្យយន្ដហោះ ប្រធានាធិបតីកូរ៉េខាងត្បូងចូលទឹកដី របស់ខ្លួននោះ គឺជាការយល់ច្រឡំ ។
សារព័ត៌មាន Chosun IIbo បានដក ស្រង់សម្ដីមន្ដ្រីនៅវិមានបៃតង (វិមាន ប្រធានាធិបតីកូរ៉េខាងត្បូង)បានឱ្យដឹងថា កម្លាំងទាហានការពារដែនអាកាសអ៊ីរ៉ង់ មិនទទួលបានព័ត៌មានស្ដីពីយន្ដហោះដឹក ប្រធានាធិបតីបានសុំច្បាប់ឆ្លងកាត់ដែន អាកាសអ៊ីរ៉ង់ ។ អ្នកបើកបរយន្ដហោះ ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាស ទៅកាន់កម្លាំងការពារដែនអាកាសអ៊ីរ៉ង់ ដោយបញ្ជាក់ថា នេះជាយន្ដហោះប្រធា នាធិបតី (Air Force One ) ប៉ុន្ដែទាហាន គ្រប់គ្រងដែនអាកាសអ៊ីរ៉ង់នៅតែយល់ ច្រឡំថាជាយន្ដហោះរបស់ទាហានអាកាស កូរ៉េខាងត្បូង ( Air Force Plane )។
ប្រភពព័ត៌មានពីវិមានបៃតងកូរ៉េខាង ត្បូងបានឱ្យដឹងទៀតថា ហេតុការណ៍ ខាងលើកើតឡើងដោយសារបញ្ហាបច្ចេក ទេស និងការបញ្ជូនព័ត៌មានក៏ដូចជា ការសន្ទនាមិនយល់គ្នា ។ ចំណែកយន្ដ ហោះរបស់លោកស្រី ផាក យុងហេ គឺ ទទួលបានលិខិតអនុញ្ញាតពេញលេញពី រដ្ឋាភិបាលអ៊ីរ៉ង់ ឱ្យហោះហើរឆ្លងកាត់ ប៉ុន្ដែកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ យល់ច្រឡំថានោះមិនមែនជាយន្ដហោះ ប្រធានាធិបតី គឺជាយន្ដហោះយោធាទៅ វិញ៕