រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀង មិនធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ឧស្ម័ន ហ្គាសដោយអ៊ុយក្រែនមិនលើកបញ្ហា ឧស្ម័នហ្គាស់ឡើងទៅដោះស្រាយនៅ តុលាការអាជ្ញាកណ្ដាលអន្ដរជាតិទីក្រុង ស្ដុកខមឡើយ ។ លើសពីនេះទៅទៀត ភាគីទាំង៣ អ៊ុយក្រែន អឺរ៉ុប រុស្ស៊ីក៏បាន
ព្រមព្រៀងឱ្យមានជំនួបពិភាក្សានៅ សបា្ដហ៍ក្រោយ ។
មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌ មានក្រោយជំនួបពិភាក្សាត្រីភាគីជា លើកទី៤ស្ដីអំពីឧស្ម័នហ្គាសនៅក្រុង ប្រ៊ុយសែលនាថ្ងៃទី២ ខែមិថុនា ប្រធាន ក្រុមហ៊ុនឧស្ម័នហ្គាស ហ្គាសប្រ៉ូម លោក អាឡិចស៊ី មីឡឺ បានឱ្យដឹងថា ចំណុច ពិភាក្សាត្រីភាគីនឹងបន្ដអាស្រ័យទៅលើ ការទូទាត់ប្រាក់បំណុលរបស់អ៊ុយក្រែន នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៣ក្នុង តម្លៃ៣៨០ពាន់ដុល្លារក្នុងមួយពាន់ ម៉ែត្រគូប ក៏ដូចជាការបញ្ជូនប្រាក់៥០ លានដុល្លារចូលក្នុងគណនីហ្គាសប្រ៉ូម ។
រដ្ឋមន្ដ្រីក្រសួងថាមពលរុស្ស៊ីបង្ហាញ ការជឿជាក់ថា អ៊ុយក្រែននឹងទូទាត់ប្រាក់ បំណុល១៤៥១ពាន់លានដុល្លារឱ្យទៅ ភាគីក្រុមហ៊ុនរុស្ស៊ី ។ ក្នុងពេលជាមួយ គ្នានោះ តំណាងសហគមន៍អឺរ៉ុបទទួល បន្ទុកឧស្ម័នហ្គាសក៏បានស្នើដល់ភាគី អ៊ុយក្រែនឱ្យទូទាត់ប្រាក់បំណុលឱ្យបាន មុនថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ។
តាំងពីថ្ងៃទី១ ខែមេសា ក្រុមហ៊ុន ហ្គាសប្រ៉ូមបានតម្លើងតម្លៃចាប់ពី២៦៨ ដុល្លារឡើងដល់៤៨៥ដុល្លារក្នុងមួយ ពាន់ម៉េត្រគូប និងបញ្ចប់តម្លៃអាទិភាព ឱ្យអ៊ុយក្រែនទៀតផង ។
វិវាទរវាងរុស្ស៊ី នឹងអ៊ុយក្រែនបង្កការ ព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍ អឺរ៉ុបដែលប្រើប្រាស់ថាមពលហ្គាសពី រុស្ស៊ីរហូតដល់៤ភាគ១ ហើយប្រព័ន្ធ ហ្គាសបានហូរឆ្លងកាត់ប្រទេសអ៊ុយក្រែន៕