ភ្ញៀវទេសចរណ៍បានរិះគន់ចំពោះមន្រ្តីផ្នែករដ្ឋបាលព្រៃឈើលំផាត់និងសមត្ថកិច្ចនៅក្នុងស្រុកលំផាត់

0

រតនៈគិរី៖ ភ្ញៀវទេសចរណ៍បានរិះគន់ចំពោះមន្រ្តីផ្នែករដ្ឋបាលព្រៃឈើលំផាត់និងសមត្ថកិច្ចនៅក្នុងស្រុកលំផាត់ ដែលក្នុងរយះពេល០៣ថ្ងៃ នៃពិធីបុណ្យ អ៊ុទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ភ្ញៀវទេសចរណ៍បានធ្វើដំណើរតាមបណ្តាខេត្តមកលេងនៅខេត្តរតនៈគិរី ដោយphoto_2016-11-17_20-54-37ឆ្លងកាត់ខេត្តមណ្ឌលគិរី ពេលមកដល់ចំនុចអូររវ៉ាក់ ស្រុកលំផាត់មានការកកស្ទះ ដោយសាររថយន្តយីឌុបមួយគ្រឿងបានឆ្លៀតឱកាសលួចដឹកឈើប្រណិតយកទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ។ ហើយរថយន្តនេះត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មួញរកស៊ីឈើដុះស្លែនៅក្នុងខេត្តរតនៈគិរីឈ្មោះ មករ៉ា ដោយមានការត្រូវរូវគ្នាជាមួយជំនាញ និងសមត្ថកិច្ចនៅក្នុងស្រុកលំផាត់ ជាពិសេសលោកអភិបាលស្រុកលំផាត់តែម្តង។
ហើយឈ្មួញដុះស្លែឈ្មោះ មករ៉ា នេះបានរកស៊ីដឹកឈើខុសច្បាប់យូរយារមកហើយ មិនដែលឃើញអស់លោកសមត្ថកិច្ច និងជំនាញ ព្រមទាំងលោកអភិបាលស្រុកចុះចាប់បង្រ្កាបម្តងណាឡើយ ប្រហែលជាត្រូវថ្នាំសណ្តំរបស់ឈ្មួយឈើដុះស្លែរូបនេះហើយ បានជាព្រិលភ្នែកមិនឃើញសូម្បីតែរថយន្តយីឌុបដឹកឈើប៉ុណ្ណាប៉ុណ្ណីក៏មើលមិនឃើញដែរ។
បើតាមការលួចខ្សិបប្រាប់ឲ្យដឹងពីពលរដ្ឋនៅក្នុងស្រុកលំផាត់ថា មេឈ្មួញដុះស្លែ មករ៉ា នេះរកស៊ីដឹកឈើខុសច្បាប់តាំងពីដឹកនឹងរថយន្តកាមរី បាឡែន លុចសីសនិងឡង់គ្រីស័រឥឡូវរហូតមកបំលែងដឹកនឹងរថយន្តយីឌុបវីញ ដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋ។
ពលរដ្ឋបានបន្តថា ឈ្មួញរកស៊ីឈើដុះស្លែម្នាក់នេះ រកស៊ីដឹកឈើទៅបានដោយរលូន ដោយសារមានខ្នងបង្អែកមានសាច់ញាតិជាអ្នកធ្វើការធំនៅក្នុងខេត្តរតនៈគិរី និងដើរបង់លុយឲ្យសមត្ថកិច្ច និងជំនាញផងដែរ ៕

photo_2016-11-17_20-54-59 photo_2016-11-17_20-54-37 photo_2016-11-17_20-55-09