ខេត្តស្វាយរៀង៖ លោកជំទាវម៉ែនសំអនប្រធានគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍និងក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ជំរុញដល់សមាគមនារីខេត្តស្វាយរៀងត្រូវបន្តលើកកម្ពស់សមត្ថភាពនារីអោយខ្លាំងបន្ថែមទៀតដើម្បីមានលទ្ធភាពគ្រប់បែបយ៉ាងធ្វើអោយសមាគមនេះមានការរីកចំរើននិងមានសមាជិកកាន់តែច្រើនក្នុងការរកសំឡេងការគាំទ្របោះឆ្នោតនៅពេលខាងមុខនេះ។ការលើកឡើងបែបនេះខណះដែលលោកជំទាវអញ្ជើញចូលរួមប្រកាសគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍនិងក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងដោយលោកស្រីពៅសុភាពឡើងជាប្រធានសាខានារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតក្នុងសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀងដែលមាននារីជាសមាជិកជិត៥០០នាក់។លោកជំទាវម៉ែនសំអនថ្លែងការកោតសរសើដល់សមាគមនារីខេត្តស្វាយរៀងដែលរយះកាលកន្លងមកតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការងារជួយសង្គមបានច្រើនរួមនិងសហការជាមួយអាជ្ញាធរដែនដីខេត្តបានល្អប្រសើរផងដែរ។ហើយសូមអោយក្រុមការងារសមាគមនារីត្រូវខិតខំធ្វើយ៉ាងណាអនុវត្តផែនការសំខាន់ៗនិងយុត្តិសាស្ត្រពង្រឹងតួនាទីសមត្ថភាពអោយរឹងមាំគៀងគរសមាជិកថ្មីនិងធ្វើជាគំរូល្អដល់អ្នកដ៏ទៃនិងសង្គម។លោកជំទាវម៉ែនសំអនបានបន្តថាការងាសន្តិសុខសង្គមបានល្អប្រសើរហើយសំរាប់ខេត្តស្វាយរៀងយើងប៉ុន្តែយើងត្រូវពង្រឹងសន្តិសុខបន្ថែមទៀតពោលគឺអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធភាពខ្ពស់គឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត។មិនតែប៉ុណ្ណោះត្រូវថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលយើងបានអភិវឌ្ឍទុកជាប្រយោជន៍រួមសំរាប់យើងទាំងអស់គ្នាជាពិសេសការពារសន្តិភាពអោយស្ថិតស្ថេរដើម្បីមានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ទៀត៕