ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ អនុវត្តន៍តាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តរតនគិរី
ស្ទាក់ចាប់រថយន្តកាមរីកែឆ្នៃកាត់គូតបង្កប់ដឹកឈើប្រណិតលោតឆ័តមួយគ្រឿងខណៈបំរ៉ុងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម។សេចក្ដីរាយការណ៍អះអាងថាកម្លាំងសមត្ថកិច្ចមានអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលការពារព្រំដែ ននៅវេលាម៉ោង១និ៥០នាទីថ្ងៃត្រង់ទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦បានស្ទាក់ចាប់រថយន្តកាមរីពណ៌សពាក់ស្លាកលេខឃ0204ភ.ព២ ដឹកឈើប្រណិតមួយគ្រឿងនៅ
ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញៃស្រុកអូរយ៉ាដាវ ខេត្តរតគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថាស្របពេលសកម្មភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនោះស្រាប់តែមានរថយន្តខាងលើហ៊ានបន្តដឹកឈើប្រណិតបំរ៉ុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។
បច្ចុប្បន្នរថយន្តដឹកឈើត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ចំណែកឯឈើសមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយនោះទេ៕ ដោយ: យក្ខឡោម