គ្រួសារអតីយុទ្ធជន២០គ្រួសារបានទទួលអំណោយក្នុងថ្ងៃប្រារព្ធខួបថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្នលើកទី៦៣

0

កំពង់ស្ពឺ៖ បញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានអញ្ជើញបងប្អូនអតីតយុទ្ធជនចំនួន២០គ្រួសារមកទទួលអំណោយក្នុងរំលឹកថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្នលើកទីimg_20161118_155756 ៦៣និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦)ព្រឹកថ្ងៃទី១៨ វិច្ចិកា ឆ្នាំ២០១៦ នៅបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦)នេៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានការចូលរួមពី លោកមេបញ្ជាការរង លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ លោកមេបញ្ជការមូលដ្ឋាន ក្រុង-ស្រុក សា្នក់ការ សរុប១៧០ នាក់ និងបានអញ្ជើញគ្រួសារអតីយុទ្ធជន២០
គ្រួសារមកទទួលអំណោយផងដែរ ។
លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ បានអានសារជូនពរ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជា នៃកងយោធពលខេមរភូមិន្ទ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហាន ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានមតិសំណេះសំណាលដោយលើកយកសារសំខាន់ៗ របស់ឯកឧត្តមនាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តាំផ្ញើសួរសុខទុក្ខចំពោៈ នាយទាហាន នាយទាហានរង គ្រប់អង្គភាពនៃកងយោធពលខេមរភូមិន្ន ។ នៅក្នុងពិធីនេៈដដែលលោកមេបញ្ជាការបានលើកឡើងចំពោៈបងប្អូនជាអតីយុទ្ធជនមកចូលរួមនោៈថា ដោយសារតែបងប្អូនជាអតីតយុទ្ធជននេៈហើយដែលបានបូជាសាច់ស្រស់ ឈាមស្រស់ បានធ្វើប្រទេសជាតិបានសុខសន្តិភាពមកដល់សព្វថ្ងៃ ។ដោយមើលឃើញពីគុណបំណាច់ចំពោៈការងារការពារជាតិកន្លងមកទើបនៅថ្ងៃនេៈជាថ្ងៃនៃការរំលឹកកំណើតកងយុទ្ធពលខេមរភូមិន្ន ទើបបានអញ្ជើញបងប្អូនមកជួបជុំគ្នានិងបានផ្តល់នៅអំណោយជូនក្នុងបំណងបង្ហាញពីការដឹងគុណចំពោៈអតីតយុទ្ធទាំងអស់ដែរ ។
នៅចុងបញ្ចប់នៃការរំលឹកខួបនេៈលោកមេបញ្ជាការបានចែកនៅអំណោយសម្រាប់គ្រួសារអតីយុទ្ធជនមានមកពីកងរាជអាវុធហត្ថ និងយោធាចំនួន២០គ្រួសារដែលក្នុងមួយៗគ្រួសារទទួលបាន អង្ក១បាវ ប្រាក់៥០,០០០ រៀល មី១កេៈ ត្រីខ១០កំប៉ុង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ សារ៉ុង ដែលអង្គភាពត្រូវចំណាយចែកជូន ៣,៨៦០,០០០រៀល ៕

img_20161118_155809img_20161118_155823img_20161118_155812img_20161118_155818img_20161118_155831img_20161118_155834