ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្រុម២១ភូមិ១សង្កាត់១ក្រុងព្រះសីហនុផ្តុំគ្នាជំទាស់តវ៉ាមិនព្រមទទួលយកចំណែកដីដែលរដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំបែងចែកជួនជាថ្នូរនឹងការជំលៀសពួកគាត់ចេញពីភូមិរបស់ពួកគាត់

0

ខេត្តព្រះសីហនុ៖ក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារដែលបាននឹងកំពុងរស់នៅលើចំណែកដីអនុក្រឹត្យលេខ៧៦បច្ចុប្បន្នរដ្ឋបានដាក់ទៅជា””តំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ” តាមអនុក្រឹត្យលេខ១១៦photo_2016-11-18_17-23-56 មានទីតាំងស្ថិតនៅចំណុច(ដី៥៥ហិចតា)ក្នុងក្រុម២១ ភូមិ១ សង្គាត់១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ក្បែរទីតាំងពន្ធនាគារខេត្តព្រះសីហនុថ្មី)

បាននាំគ្នាតវ៉ាជំទាស់នឹងគំរោងជំលៀសពួកគាត់អោយទៅកន្លែងផ្សេងដោយផ្តល់ចំណែកដីជាឡូតិ៍តូចៗមានទីតាំងនៅក្បែរតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុរបស់រដ្ឋបាលខេត្តព្រះសីហនុ។img_3247

ដោយឡែករដ្ឋបាលខេត្តព្រះសីហនុតំរូវជាដាច់ខាតថាត្រូវតែអោយប្រជាជនទាំងនោះរើចេញពីទីតាំងនោះព្រោះការរស់នៅទីនោះនាំអោយប៉ះពាល់ដល់ទឹកស្អាតក្បាលឆាយ។

ក្រុមប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា៖ពួកគាត់មិនអាចទទួលយកបានឡើយនូវផែនការរបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការបណ្តេញពួកគាត់អោយចេញពីផ្ទះសំបែងភូមិឋានដ៏កំសត់កំរនៅតំបន់ក្បាលឆាយនេះ។

ក្រុមប្រជាពលរដ្ឋបានអះអាងថា៖”ពួកគាត់មានដីនៅទីនៅទីនេះមិនមែនបានមកដោយទៅកាប់ទន្ទ្រានព្រៃរដ្ឋទគឺគាត់បានទិញពីគេថោកៗល្មមដើម្បីធ្វើជំរកនាំកូនចៅនៅនឹងគេព្រោះពួកគាត់សុទ្ធតែអ្នកក្រក្រីគ្មានលុយសំរាប់ជួលផ្ទះគេនៅទេ។”img_3245

ប្រជាពលរដ្ឋទាំងនោះបញ្ជាក់អោយដឹងទៀតថាមូលហេតុដែលពួកគាត់មិនព្រមចេញពីទីនេះព្រោះ៖ដីភូមិគាត់មានដំណាំធំៗបានទទួលផលទៅហើយ ណាមួយទៀតទីនេះមានអណ្តូងទឹក ភ្លើងផ្លូវល្អរស់នៅស្រួល ហើយដីពួកគាត់ក៍មិនធំដែរអ្នកខ្លះមានត្រឹម១០មគុណ២០ម ខ្លះទៀត២០ម គុណ៣០ម ប៉ុណ្ណោះ។%e1%9e%91%e1%9e%b7%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%97%e1%9e%bc%e1%9e%98%e1%9e%b7%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%87%e1%9e%93%e1%9e%80%e1%9f%92%e1%9e%9a

ពលរដ្ឋទាំងនោះសំណូមពរដល់ ឯឧ យន្ត មីន ភិបាលខេត្តព្រះសីហនុមេត្តាល្មមឈប់រុកគួនបណ្តេញ

ប្រជាពលរដ្ឋទៀតទៅសូមអោយប្រជាជនក្រីក្ររស់នៅបានសុខផង។

ជាងនេះទៀតពលរដ្ឋទាំងអស់នោះក៏បានសំនូមពរ សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មេត្តាជួយពួកគាត់បានរស់នៅទីតាំងដដែលផង។img_3265

ជាការឆ្លើយតបចំពោះសំនូមពររបស់ពលរដ្ឋក្រីក្រខាងលើនេះ ឯឧ យន្ត មីនអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលមិនអាចកាត់ដីក្បាលឆាយអោយពលរដ្ឋបានទេតែខេត្តផ្តល់ដីដោយរៀបចំជាឡូតិ៍ៗអោយពលរដ្ឋរស់នៅដោយមានរបៀបរៀបរយត្រឹមត្រូវចំពោះពលរដ្ឋដែលមានដីមានផ្ទះរស់នៅអាស្រ័យផលជាក់ស្តែង។

មូលហេតុដែលមិនអាអោយពលរដ្ឋនៅកន្លែងចាស់នោះព្រោះវាអាចប៉ះពាល់ដល់ប្រភពទឹកក្បាលឆាយ។photo_2016-11-18_17-24-17

ឯឧ អភិបាលខេត្តស្នើអោយប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តទាំងអស់គ្នា។

គួរបញ្ជាក់ថាការបណ្តេញប្រជាជនចេញពីតំបន់ក្បាលឆាយចំណុច៥៥ហិចតានេះមិនមែនជារឿងថ្មីឡើយ។ប្រជាជនដែលបានមកតាំងលំនៅលើចំណែកដីអនុក្រិត្យលេខ៧៦ក្បាលឆាយនេះតែងត្រូវបានអាជ្ញាធរខេត្តបណ្តេញគ្រប់អាណត្ថិអភិបាលខេត្តទាំងអស់តែរហូតមកដល់អាណត្ថិ ឯឧ យន្ត មីន នេះក៏នៅតែបន្តបណ្តេញបន្តទៀត។បញ្ហានេះពលរដ្ឋនៅទីនោះថានៅតំបន់ក្បាលឆាយដូចគ្នាក្បែរគ្នាជាប់ព្រំគ្នាតែម្តងដូចជាទីតាំងដីបន្ទាយអង្គរក្សទីតាំងពន្ធនាគារថ្មីជាដើមហាក់បីដូចជាមិនដែលលឺនិយាយថាប៉ះពាល់ទឹកស្អាតទេ។

តែផ្ទុយទៅវិញឃើញបណ្តេញតែប្រជាជននៅចំណុចដី៥៥ហិចតាដែលនៅជាប់គ្នាហ្នឹងប៉ុណ្ណោះ។

បញ្ហានេះពលរដ្ឋដាក់ការសង្ស័យថាអាចមានអ្វីនៅពីក្រោយរឿងដីតំបន់៥៥ហិចតាដែលពួកគាត់កំពុងរស់នៅនេះហើយ៕img_3247