ឧបករណ៍​ល្មើស​ច្បាប់​នេសាទ​ធំ​ៗ​ចំនួន​២ ត្រូវបាន​គេ​ដាក់​កាត់​ទទឹង​ព្រែក​អតីត​ឡូត៍​លេខ​២ ដោយ​មាន​ឧកញ៉ា​ម្នាក់​និង​អ្នកមាន​បុណ្យស័ក្ដិ​​ធំ​ម្នាក់​ជា​ខ្នង​បង្អែក​

0

កំពង់ចាម៖ ឧបករណ៍ល្មើសច្បាប់នេសាទ ដាយសាច់មងក្រឡាញឹកធំៗចំនួន២ ត្រូវបានខ្សែស្រឡាយអ្នកមានលុយ និងមានអំណាចដាក់កាត់ទទឹងមាត់ព្រែកពាមក្នុង អតីតជាដំបន់ឡូូត៍នេសាទលេខ២ ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញមិនហ៊ានបង្ក្រាបសោះឡើយ ខណៈដំបន់ឡូត៍នេសាទខាងលើ ត្រូវបានរាជរដ្ឋាភិបាលរំលាយចោល ទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ។photo_2016-11-18_19-53-43

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឧបករណ៍ល្មើសច្បាប់នេសាទ ដាយសាច់មងក្រឡាញឹកដ៏ធំ១ ត្រូវបានគេបោះបង្គោលយ៉ាងរឹងមាំ ដាក់កាត់ទទឹងមាត់ព្រែក នៅចំណុចដំបន់គោដេក ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដោយមានលោកឧកញ៉ាម្នាក់នៅក្នុងមូលដ្ឋានជាខ្នងបង្អែក។photo_2016-11-18_19-53-38
និងឧបករណ៍ល្មើសច្បាប់នេសាទដ៏ធំ១កន្លែងទៀត ជាដាយសាច់មងក្រឡាញឹកដូចគ្នា ត្រូវបានឈ្មោះហ៊ុចដែលជាបងប្រុសរបស់លោកធំម្នាក់ធ្វើការនៅសាលាខេត្តកំពង់ចាម បានបោះបង្គោលយ៉ាងរឹងមាំ ដាក់កាត់ទទឹងមាត់ព្រែក នៅចំណុចថ្នូសចាស់ ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពបានបន្តថា ឧបករណ៍ល្មើសច្បាប់នេសាទទាំង២កន្លែងខាងលើ ត្រូវបានគេឃុបឃិតគ្នាដាក់នៅក្នុងដំបន់អតីតឡូត៍នេសាទលេខ២ ដែលត្រូវរាជរដ្ឋាភិបាលរំលាយចោល ទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយបច្ចុប្បន្នប្រជាពលរដ្ឋមិនអាចធ្វើការនេសាទបានទៀតទេ ព្រោះដាយសាច់មងក្រឡាញឹកនេះ ដាក់បង្ខាំងកាត់ទទឹងពេញមាត់ព្រែកតែម្ដង ដើម្បីប្រមូលចាប់យកត្រីតូចធំគ្រប់ប្រភេទ គ្មានសេសសល់ទៀតឡើយ។photo_2016-11-18_19-53-35
អាជ្ញាធរស្រុកកងមាសបានរាយការណ៍ទៅរដ្ឋបាលជលផលខេត្ត ឲ្យចុះទៅធ្វើការត្រួតពិនិត្យម្ដងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េច បានជាគេនៅតែហ៊ានដាក់បន្តទៀតនោះទេ។
លោកអ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងតាមទូរសព្ទនៅល្ងាចថ្ងៃទី១៨ វិច្ឆិកានេះថា លោកបានចាត់តាំងកម្លាំងក្រោមឱវាទឲ្យចុះទៅត្រួតពិនិត្យរួចរាល់ហើយកាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៦ ដោយធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នេសាទ ដាក់នៅចំណុចខាងលើនេះតទៅទៀតទេ តែរឿងគេនៅតែលួចដាក់ទៀតលោកមិនដឹងទេ សុំឲ្យអ្នកសារព័ត៌មានជួយចុះទៅពិនិត្យផង ៕