កម្មករខ្មែរប្រុសស្រីចំនួន 6នាក់ត្រូវសន្តិសុខថៃវ៉ៃបណ្តាល​ឱ្យរបួសដោយ​សារផេកស៊ីស្រវឹងចោលសំរាម

0

ប្រទេសថៃ៖ កម្មករខ្មែរប្រុសស្រីចំនួន ៦នាក់ត្រូវបានសន្តិសុខប្រទេសថៃវាយបណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ស្រាយទាំងអស់គ្នាដោយតែជនរងគ្រោះចូលផឹកស៊ីស្រវឹងimg_20161119_100746ហើយបានបោះចោលសំរាមផ្តេសផ្តាសខ្វះអនម័យ ។
ហេតុការនេះកើតមានឡើង នៅវេលាម៉ោង ១៦ និង៣០នាទី នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចក្នុង ផ្សារបានឡែម ក្នុងភូុមិបានឡែម ឃុំទេពនិមិត្ត ស្រុក
ប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវសន្តិសុខផ្សារថៃវ៉ៃបណ្តាលអោយរងរបួសធ្ងន់ចំនួន ០៣នាក់ គឺ៖ ទី១.ឈ្មោះ ជា គង់ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករបែកក្បាលពីកន្លែង ដល់លលា ក្បាលរបួសធ្ងន់ ,ទី២.ឈ្មោះ រឿត សារ៉ន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ រងរបួសបែកក្បាលដល់លលាក្បាលរបួលធ្ងន់ និងទី៣.ឈ្មោះ ញ៉ាន វ៉េត ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរកម្មកររបួសធ្ងន់៕

img_20161119_100743img_20161119_100739