បន្ទាយមានជ័យ៖ ទាហ៊ានឈុតខ្មៅថៃស្នើរសុំ រដ្ឋបាលស្រុកកងកម្លាំងការពារព្រំដែន បង្កើនកិច្ចសហប្រតិប័តការល្អឡើងវិញដោយបញ្ជូនពលករចេញទៅព្រឹកវិលវិញល្ងាចអោយចូលធ្វើការនៅស្រុកភូមិក្បែរព្រំដែនរបស់ខ្លួនតាមច្រករបៀ បន្ទាប់ពីបានរឹតបន្តឹងអស់មួយរយះ។
ជំនួបនេះធ្វេីឡេីងនៅថ្ងៃទី១៨វិច្ឆិកា ២០១៦ ក្នុងប៉ុស្តិ៍ចំបក់ (នគរបាលការពារព្រំដែនគោកលេខ៨១៥) ក្នុងភូមិចំបក់ ឃុំបឹងបេងស្រុកម៉ាឡៃ មានការចូលរួមពីមន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកតំបន់ម៉ាឡៃ កម្លាំងតំបន់ប្រតិប័ការសិករងស្រុកនគរបាល អាជ្ញាធរភូមិ-ឃុំ បឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ភាគីថៃដឹកនាំដោយលោក ស៊ុំផូត ចារ៉ាន់យ៉ាអនមេបញ្ជាការទាហ៊ានឈុតខ្មៅកងរយ១៣០២។
លោក វរសេនីយ៌ទោ ជុំ វណ្ណៈ មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រាប់ថា:ជុំនួបថ្ងៃនេះ ភាគីថៃបានស្នើរខាងកម្ពុជាលើ ៥ចំណុច ទី១ បញ្ហាសំរាមគឺចង់ឪ្យសមត្ថកិច្ចកម្ពុជាជួយណែនាំដល់កម្មករដែលចូលទៅធ្វេីការលេីទឹកដីថៃ ទៅព្រឹកវិលវិញល្ងាចជួយសំអាតអនាម័យតាមកន្លែងធ្វេីការរបស់ខ្លួន ទី២ សុំមិនឪ្យកាប់បំផ្លាញដេីមឈេីព្រោះវាធ្វេីឪ្យមានគ្រោះធម្មជាតិកេីតឡេីង ទី៣ បញ្ហាលួចឆ្លងដែនខុសច្បាប់សុំឪ្យខាងកម្ពុជា ជួយរាយការណ៌ដេីម្បីខាងគេមានវិធានការចាប់បញ្ជូនត្រឡប់មកវិញ ទី៤រួមគ្នាទប់ស្កាត់ការចរាចរណ៌គ្រឿងញៀន និងទី៥ ស្នើរអោយ កម្ពុជាចូលរួមជាមួយភាគីថៃដល់ក្នុងទឹកដីថៃពេល ថៅកែទទួលកម្មករឡេីងរថយន្តយកទៅធ្វេីការដេីម្បីឪ្យរដ្ឋាភិបាលបានឃេីញពីការសហការគ្នាល្អតាមបន្ទាត់ព្រំដែន។
លោក ស៊ុំផូត ចារ៉ាន់យ៉ាអន មេបញ្ជាការទាហ៊ានឈុតខ្មៅកងរយ១៣០២ និយាយថាថ្វីបេីច្រករបៀងត្រូវបានបេីកឪ្យដំណេីរឡេីងវិញប៉ុន្តែភាគីថៃ អនុញ្ញាតិសំរាប់កម្មករទៅព្រឹកវិលល្ងាចតែប៉ុណ្ណោះ ចំពោះកម្មករចូលទៅស្នាក់នៅកាប់អំពៅឬដេកធ្វេីការផ្សេងៗតាមបន្ទាត់ព្រំដែនមិនទាន់អនុញ្ញាតិទេ គឺរងចាំការសម្រេចពីអភិបាលខេត្តសិន។
រាល់ការលេីកឡេីងរបស់ភាគីថៃចំណុចមួយចំនួនមានការឯកភាពឯចំណុចមួយចំនួនភាគីកម្ពុជាឆ្លេីយតបថារងចាំឆ្លងយោបល់ទៅថ្នាក់ដឹកនាំសិន៕
ដោយ ឃិន គន្ធា