រថយន្តយីឌុបបើកឡើងទួលដាច់ហ្វ្រាំងថយក្រោយបុកសំយាបផ្ទះអ្នកលក់មាសខ្ទេច

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងរវាងរថយន្តយីឌុបដឹកខ្សាច់ពេញលើសចំណុះបើកឡើងទួលដាច់ហ្វ្រាំងថយក្រោយបុកសំយាបផ្ទះអ្នកលក់មាសខ្ទេចនិងក្រឡាប់ចាក់ចោលខ្សាច់ពេញថ្នល់បណ្តាលឲ្យអ្នកបើករថយន្តរងរបួសធ្ងន់photo_2016-11-19_14-54-16នៅវេលាម៉ោង៨យប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦ចំណុចដូរលុយវេលុយលីហួរ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ទោ សន គឹមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោក: បានមានប្រសាសន៍ថានៅមុនពេលកើតហេតុនោះមានរថយន្ត១គ្រឿងម៉ាកFusoពណ៌សពាក់ស្លាកលេខតាកែវ៣A០៨០៤ដឹកខ្សាច់ពេលប្រហែលជាលើសទម្ងន់ អ្នកបេីករថយន្តឈ្មោះ ដាំង គិមលូន ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើកពីកើតទៅលិចលុះបើកមកជិតរង្វង់ មូលដៃ៣២ផ្លូវឡើងទួលក៏ដាច់ហ្វ្រាំងរថយន្តបោះពួយថយក្រោយយ៉ាងលឿនលុះរថយន្តថយទៅដល់ផ្វះលីហួរដូរលុយក៏បុកសំយាបផ្ទះខ្ទេចអស់ហើយក៏ក្រឡាប់រថយន្តចាក់ខ្សាច់ចោលពេញមុខផ្ទះតែម្តង។
លោក សន គឹមសួគ៍ បានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចអ្នកបើករថយន្តរងរបួសធ្ងន់ត្រូវបានសមិត្ថកិចដឹកទៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។ចំណែករថយន្តខូតខាតស្រាល រីឯសំយាបផ្ទះខូចខាតទាំស្រុង រថយន្ត ត្រូវបាននគរបាលស្ទួចរួចអូសយកទៅស្នងការខេត្តដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕

photo_2016-11-19_14-54-25 photo_2016-11-19_14-54-20