ជីតាដុតសម្លាប់​ចៅខ្លួនឯង អាយុ១ខែ ដោយសារ​ខឹងកូនស្រី​

0

ដោយ អួង វឹង

កំពត៖ រឿងដែលគួរអោយតក់ស្លុតទាំងព្រឹក ដែលជីតាដ៏ឃោឃៅម្នាក់ បានដុតសម្លាប់ចៅរបស់ខ្លួនដែលមានអាយុ១ខែ ដោយសារតែខឹងនឹងកូនស្រី ដែលជាម្តាយក្មេងរងគ្រោះទៅរកសីុនៅក្រៅផ្ទះរហូតមានប្តី មិនដឹងមុខហើយមានកូនដែលគាត់ដុតសម្លាប់នេះ។photo_2016-11-19_14-55-04

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ជនសង្ស័យជាជីតាបង្កើត ឈ្មោះ សុខ ស៊ន អាយុ៥៤ឆ្នាំ បានចាប់ចៅស្រី អាយុ១ខែ មិនទាន់ស្គាល់ឈមោះ ទៅដុតសម្លាប់នៅលើផ្ទះខ្លួនឯង ដោយសារតែខឹងកូនស្រីទៅរកស៊ី ហើយមានកូនតូចនេះ។
យ៉ាងណាក៏ដោយក្រោយកើតហេតុ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះទៅដល់កន្លែងកើតភ្លាមដើម្បីធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការបន្ដ៕

photo_2016-11-19_14-55-11 photo_2016-11-19_14-55-15 photo_2016-11-19_14-54-52 photo_2016-11-19_14-54-39 photo_2016-11-19_14-54-43