ប្រជាពលរដ្ឋជាង៧០គ្រួសារ នៅភូមិពីងឃុំសាមគ្គីស្រុកអូរជុំបានទទួលការពិនិត្យព្យាបាលជំងឺដោយឥគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តខេត្តរតនគិរី

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ លោក ទេសរដ្ឋមន្ត្រី លី អុជ ទទួលបន្ទុកបេសកម្មពិសេសនឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចុះពិនិត្យនឹងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅភូមិពីងឃុំសាមគ្គីស្រុកអូphoto_2016-11-19_15-22-42រជុំខេត្តរតនគិរី។ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការពិនិត្យព្យាបាល នាឱកាសនេះលោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំមកនូវ ការសាកសួរសុខទុក្ខនឹងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើ។ឯកឧត្តមក៍បានលើកឡើងផងដែរពីរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យដែលការរីកចម្រើននេះគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពសេ្ថរភាពនយោបាយពេញបរិបូ ទើបយើងមានឱកាសធ្វើការកសាងនឹងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានអ្វីៗ ដូចសព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់ទី៣ ដោយប្រកាន់យកអភិបាលរកិច្ចល្អជាស្នូលក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនឹងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

លោក លី ធុជ បានដាស់តឿនក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិពីង សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីបងប្អូនមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលដ៍ខ្លីខាងមុខេះ ៕

photo_2016-11-19_15-22-47 photo_2016-11-19_15-22-52 photo_2016-11-19_15-22-59