មន្ត្រីកាំកុងត្រូល ច្រកប៉ោយប៉ែត សប្បាយប្រមូលលុយ ពីទំនិញខូចគុណភាព

0

ដោយ ខេង ឧត្តម

បន្ទាយមានជ័យ៖ មានការលើកឡើង តាមប្រព័ន្ធ ផ្សព្វផ្សាយ និងតាមបណ្ដាងសង្គមថា មន្ត្រីកាំកុងត្រូល នៅច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត ដែលមាន តួនាទីត្រួតពិនិត្យ ទំនិញមុខម្ហូបអាហារនោះ កំពុងតែជិះសេះ លែងដៃ សប្បាយប្រមូលលុយ ពីក្រុមឈ្មួញ ដឹកទំនិញខូច15151244_1809523669265511_1235988442_nភាព ដែលកើតមាន ពេញបន្ទុក មកពីស្រុកថៃ។យោងតាម ប្រភពបានឲ្យដឹងថា ជាយូណាស់មកហើយ ដែលលោកហុង លាងអនុប្រធាន កាំកុងត្រូល ច្រកទ្វាប៉ោយប៉ែត បើកដៃឲ្យ ក្រុមឈ្មួញ ដឹកទំនិញ តាមឡាននិងរតេះ ដោយផ្ទុក ទៅដោយសារធាតុ គីមីដូចជា ប្រហិតនិងសាច់មាន់ ខូចគុណភាព ជាដើម ជាថ្នូទៅ និងផលប្រយោជន៍ ផ្ទាល់ខ្លួន។

ប្រភពបានបន្ថែមថា ច្រកប៉ោយប៉ែត ត្រូវបាន ឈ្មួញរកស៊ីដឹក ទំនិញ ពីប្រទេសថៃ ចូលមកខ្មែរ ដើម្បីចែកចាយ តាមបណ្ដាខេត្ត ក្រុងមួយចំនួន ដោយទំនិញនោះ មានលាយសារធាតុគីមី ដើម្បីបាននៅយូ។ បើទោះបីជា មានបញ្ហាទំនិញ បែបនេះក្ដី គេមិនដែលឃើញ មន្ត្រីកាំកុងត្រូល ច្រកប៉ោយប៉ែត ចេញមុខបង្ក្រាបឡើយ។

ប៉ុន្តែករណីខ្លះ ក៍មានការបង្ក្រាបដែរ តែបង្ក្រាបរាល់ ឈ្មួញតូចតាច ដែលមិនមាន លទ្ធភាព បង់លុយ តាមតម្រូវ គោលការណ៍ ជំនាញរបស់គេ ហើយបន្ទាប់ពី បង្ក្រាបឈ្មួញតូចៗ ហៅអ្នកកាសែត និងទូរទស្សន៍ ជួយផ្សាយ ដើម្បីឲ្យ ថ្នាក់លើបានឃើញថា ការងាររបស់គេសកម្ម ចំណែកឯក្រុមឈ្មួញធំៗ គេរក្សាទុកជាឆ្នាំងបាយ។

ឈ្មួញឈ្មោះឆាំងកា និងបក្ខពួក សម្រុកដឹក១ថ្ងៃ១០តោន ដោយមានការ ឃុបឃិត ពីកាំកុងត្រូល ដែលមាន លោកហុង លាង ជាអ្នកបើកដៃ។ មានការអះអាងបន្ថែមថា ឈ្មួញដឹក មួយរថយន្ត កាំកុងត្រូល តម្រូវឲ្យ បង់លុយ៦ម៉ឺនរៀល។ គេហទំព័រ ខេមរាដេលី នៅមិនទាន់ ទទួលបាន ការបកស្រាយបំភ្លឺពី លោកហុងលាង នៅឡើយទេ ជុំវិញករណីនេះ ដោយមិនមាន លេខទូរសព្ទ័៕

15145190_1809523609265517_705138645_o 15102007_1809523629265515_998546004_o 15045447_1809523652598846_1122631030_o 15151513_1809523642598847_2013606082_n 15127343_1809523625932182_1708187314_o 15151244_1809523669265511_1235988442_n 14971913_1809523605932184_697970945_n