មណ្ឌលគិរី៖ឈើសុក្រំចំនួន១១៩សន្លឹក ត្រូវបានប្រពីជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅសងខាងផ្លវត្រង់ចំនុចថុងប៉ុងស្ថិតនៅក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។
បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅអធិការស្រុកកោះញែក និងផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ដើម្បីប្រមូលយកឈើទាំងនោះទៅរក្សាទុក ដើម្បីចាត់ការទៅតាមនិតិវិធីវិច្បាប់ ក្រោយមកគេក៏ឃើញកម្លាំងនគរបាលរបស់អធិការដ្ឋានចុះទៅដល់ចំនុចដែលដែលប្រជាពលរដ្ឋបានរាយការណ៍។
ប្រជាពលរដ្ឋបាននិយាយថា ឈើទាំងនេះគឺពួកឈ្មួញទិញពីពួកសហគមន៍យកមកលាក់ទុកក្នុងព្រៃពីរបីយប់មកហើយ ដើម្បីធ្វើការដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវស្រុកលំផាត់ ខេត្តរតនៈគិរី ។
ប្រជាពលបានបាននិយាយទៀតថា ឈើសុក្រំនេះជាឈើរបស់ក្រុមឈ្មួញរកស៊ីឈើដុះស្លែមួយរូបនៅក្នុងខេត្តរតនៈគិរី ដែលបានចូលមកក្នុងទឹកដីស្រុកកោះញែក ដើរប្រមូលទិញយកទៅលក់អោយឈ្មួញវៀតណាមនៅតាមព្រំប្រទល់រវាងកម្ពជានឹងវៀតណាមតាមច្រកអូយ៉ាដាវជាដើម។
គូរបញ្ជាក់ថាមកទល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ឈើមិនធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែកនោះទេ៕