រថយន្តសាំយ៉ុង១គ្រឿង លោតឆ័ត្រដឹកឈើប្រណិតត្រូវបានសមត្ថកិច្ចPM ​បង្ក្រាបបាននៅស្រុកកូនមុំ

0

ខេត្តរតនគិរី: រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2Y.3495 ដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ប្រវែង 2.2ម៉ែត្រទទឹង20×14 ត្រូវបានសមត្ថកិច្ចPM ស្នាក់ការ781 សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន។

បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ781 បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់ ឃើញរថយន្តសាំយ៉ុងខាងលើនេះបើកបរចេញពីភូមិច្រប ខេត្តស្ទឹងត្រែងតាមផ្លូវលំក្រាលក្រួសក្រហម មួយខ្សែឆ្ពោះមកខេតរ្តតនគិរី ឆ្លងកាត់មុខទីស្នាក់ការ781 ដោយមានការសង្ស័យសមត្ថកិច្ចក៍បានដេញតាមពីក្រោយនឹងស្ទាក់ចាំមុខ ដោយយករថយន្តមួយគ្រឿងនេះចតកណ្តាលស្ពានត្រង់ចំណុចទល់មុខទីស្នាក់ការស៉ីម៉ាក ទើបស្ទាក់ចាប់បាន ចំណែកម្ចាស់រថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។បច្ចុប្បន្នទាំងរថយន្តនឹងវត្ថុតាង ត្រូវបានយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីតិវិធី។រីឯឈើទាំងនេះសមត្ថកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ៕ដោយ: យក្ខឡោមphoto_2016-12-21_08-53-23 photo_2016-12-21_08-53-14 photo_2016-12-21_08-53-17 photo_2016-12-21_08-53-20