ខេត្តរតនគិរី: នៅវេលាម៉ោង២ ទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៦នេះ មានករណីចោរកម្មលួចម៉ូតូមួយគ្រឿង ម៉ាកឆ្លាមវ៉េវ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦អត់ស្លាកលេខ នៅចំណុចក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតក្នុងភូមិកាឡៃសាពូឃុំភ្នកុកស្រុកវើុនសៃខេត្តរតនគិរី។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ដុត ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នធ្វើការកម្មករក្រុមហ៊ុនម៉ាងយ៉ាខេ។ប្រភពបានបន្តថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងអធិការនគរបាលស្រុកវើុនសៃ សាហការជាមួយកម្លាំងនគរបាលស្រុកអូរជុំ ក៍បានឃាត់មុខសញ្ញាលួចម៉ូតូបានជនសង្ស័យ ឈ្មោះ គី ហេង ភេទប្រុស៣០ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើកម្មករ ក្រុមហ៊ុនម៉ាងយ៉ាងខេ មានស្រុកកំណើត ភូមិសុខសាន្ត ឃុំអូរពីរ ស្រុកកំពុងសោម ខេត្តព្រះសីហនុ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ: យក្ខឡោម