កំពង់ស្ពឺ÷នៅវេលាម៉ោង១៣និង១នាទីថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវដោយមានបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងបានការអនុញ្ញាតិ ពីលោក កែវ សុធាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ ឈានដល់ទៅឃាត់បានមនុស្ស៥នាក់ និងគ្រឿងញៀនរហូត៦០កញ្ចប់ទាំងនិងតូច ។
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានមកសហការណ៏ ជាមួយកំលាំងជំនាញមន្ទីរយុត្តិធម៏កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដោយមានតម្រុយអំពីករណីក្រុមប្រើប្រាស់ និងចែកចាយគ្រឿងឆ្លងខេត្តបានសហការឈានបង្រ្កាបការជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយក្រុម ដែលបានមកសម្ងំលាក់ខ្លួននៅចំណុចភូមិកោះ
អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺក្នុងប្រត្តិបត្តិការណ៏ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖១-ឈ្មោះ ប៉ាន់ ពេជ្រ ភេទប្រុសអាយុ២៤ ឆ្នាំ មានទីលំនៅភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ២-ឈ្មោះ ម៉ែន ឌី ភេទប្រុសអា២០ ឆ្នាំ មានទីលំនៅដូចគ្នា
៣-ឈ្មោះ ខៃ គឹមសៀង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំបរសេដ្ឋ
ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ៤-ឈ្មោះ សុន មុំ ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ
៥-ឈ្មោះ ខុន លីន ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ ។ក្នុងនោះដកហូតសម្ភារះ នឹងវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាចំនួន ៦០កញ្ចប់ ,ទូរស័ព្ទដែចំនួន ០៥គ្រឿង ,កាំភ្លើងកែច្នៃ ០១ដើម ,ម៉ូតូ ០៤គ្រឿង, កាំបិត០១ សម្ភារះ វិចខ្ចប់មួយចំនួនធំ ។បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង សម្ភារះ ទាំងអស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបន្តនីតិវិធី ។