ចាប់បានតៃកុងឡានដែលបើកបរក្រឡាប់ កម្មាការិនីកាត់ដេរ ២០នាក់ក្រោយរត់បានមួយយប់

0

កំពង់ស្ពឺ÷ បុរសជាអ្នកបើកបររថយន្តដឹកកម្មករ កម្មាការិនីកាត់ដេរ ហើយបើកឲ្យក្រឡាប់ផ្ងាជើងឡើងលើរងរបួសរហូត២០នាក់រួចមកនោៈឲ្យមកទទួលខុសត្រូវចំពោៈករណីនេៈហើយ ។
រំលឹមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលមនុស្សចំនួន២០ នាក់តាំងពីព្រលប់
នៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ពីផ្សារស្លាបលែងទៅផ្សារបាង្កសីត្រង់ចំណុចភូមិអង្គក្ដី ឃំុទួលអំពិល ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ បង្ករឡើងដោយរថយន្តម៉ាកកូរ៉េដឹកកម្មក-កម្មាការិនីកាត់ដេរប្រភេទ១តោនកន្លះ ពណ៌ខៀវ ពាក់ផ្លាកលេខភ្លំពេញ2J2739 ម្ចាស់រត់គេចខ្លួនបាត់ ។ តាមសមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកកម្មករនេៈបើកមកដល់ចំណុចខាងលើបានបុកនិងម៉ូតូបើកស្របគ្នា ហើយរថយន្ត បានជ្រុលចង្កួតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ធ្វើឲ្យមនុស្សចំនួន ៨នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យការម៉ែតនិងរបួសស្រាល១២ នាក់ផ្សេងទៀតត្រូវដឹកទៅព្យាបាលនៅពេទ្យឯកជនផ្សារបាង្កសី ។photo_2016-12-21_08-54-44 photo_2016-12-21_08-54-46